ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបន្តនីតិវិធីបង្ក្រាបទីតាំងលក់ស្រាបន្លំម៉ាកសញ្ញា បីទីតាំង ឃាត់ខ្លួនមនុស្សចំនួន៣នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្ស៣នាក់ត្រូវកម្លាំង នគរបាលចម្រុះ ឃាត់ខ្លួន ខណៈសមត្ថកិច្ច បន្តនីតិវិធីឃើញទីតាំងលក់ស្រាបន្លំម៉ាក់សញ្ញាចំនួនបីកន្លែងផ្សេងគ្នា ទីតាំងទីមួយនៅផ្លូវដើមពុទ្រា ទី២នៅក្នុងទឹកដីកាស៊ីណូផ្កាយ៥ និងទី៣នៅក្នុងទឹកដីកាស៊ីណូ

PARAMAX កាលពីព្រឹក រហូតរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចចម្រុះឃាត់ខ្លួននោះ មានឈ្មោះ សាន្ត សត្ថាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ ទី២ឈ្មោះ ពន្លី ចន្ត្រា ភេទប្រុសអាយុ៣៤ឆ្នាំ និងទី៣ ឈ្មោះគឹង ឆេនស្រី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ សង្កាត់កើតហេតុខាងលើ ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតរថយន្តមួយគ្រឿងម៉ាក ហៃឡេនឌឺ ពណ៌ទីកប្រាក់ ស្លាក់លេខ បាត់ដំបង 2B3344 និងប្រភេទស្រាក្រហមជាច្រើនរយដប រួមទាំងស្ទីគរ័ បិទក្បាលដប បន្លំពន្ធគយជាច្រើនសន្លឹកផងដែរ ។ សមត្ថកិច្ចបានបង្ហើថា នៅទីតាំងមួយគ្មានយីហោឋិតក្នុងទឹកដីកាស៊ីណីផ្កាយ៥ ឃាត់ខ្លួនមនុស្ស៣នាក់នោះសមត្ថកិច្ចរកឃើញស្រាចំនួនតែ២ដបគត់ ដែលជារបស់សុទ្ធម៉ាក (សូនី)។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាន់ឫទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ពេលឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញបទល្មើស ១.ក្លែងបន្លំម៉ាកសញ្ញា ទី២. បិទតែមពន្ធគយក្លែងក្លាយ ទី៣.សំបកកេសស្រាក្លែងក្លាយផងដែរ ហើយសមត្ថកិច្ចនិងតាមដានពិនិត្យទៅលើគុណភាពស្រាបន្តទៀត ។

លោកបន្តថា ការអនុវត្តឆែកឆេរទីតាំងខាងលើនេះ ដោយទទួលបានពាក្យបណ្តឹងមកពីក្រុមហ៊ុននាំចូលផ្តាច់មុខឈ្មោះក្រុមហ៊ុនឈីវទីម៉ិចគ្រុប និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចបន្តឈានដល់វិធានការអនុវត្តលើទីតាំងនេះតែម្តង ។

ករណីនេះ លោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យមាស ចន្ច័ពិសិដ្ឋបញ្ជាក់ថា ចំពោះជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចយកទៅសួរនាំដើម្បីស្វែងរកអ្នកដែលអ្នកជាប់ពាក់ពន្ធ័ បើសិនជាអ្នកមិនពាក់ពន្ធ័ត្រូវដោះលែង ចំពោះម្ចាស់ទីតាំងត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ។ លោកថា ជនសង្ស័យទាំង៣នាក់នេះ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានលួចគាស់ជញ្ជាំងយកស្រាចេញដាក់ក្នុងរថយន្ត លោកថា មានចេតនាមួយ រួមគំនិតដូច្នេះត្រូវ ជាប់ទោស ៕ វណ្ណា


ចែករំលែក៖