ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកក្មេងប្រុសវ័យ១៥ឆ្នាំ មិនគ្រប់លក្ខណ: ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅយប់ម៉ោងប្រហែលជិត១០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវទៅកាំងមេម៉ាយ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​រថយន្តបុកក្មេងប្រុស​អាយុ១៥ឆ្នាំ ដែលមិនគ្រប់លក្ខណៈ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចបានបញ្ជាក់ថា: ជនរងគ្រោះឈ្មោះម៉ៃ សុខឃឿន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែ ខេត្តស្ទឹងត្រែង ។ បើតាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានសតិមិនសូវគ្រប់លក្ខណ:នោះទេ។

គ្មានប្រភពណាមួយអះអាង​អំពីភិនភាគរថយន្តបង្ក​នោះឡើយ ហើយសមត្ថកិច្ច​បាននិងកំពុង​ស្រាវជ្រាវ ។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ជូនគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស​សុផាត


ចែករំលែក៖