ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿង ត្រូវរថយន្តមិនចាំម៉ាកបុកពីក្រោយវិលជាច្រើនជុំហើយជ្រុលទៅប៉ះនឹងខឿនចិញ្ចើមផ្លូវ និងធូរផ្កាមុខផ្ទះប្រជាពលរដ្ឋបែករាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោងម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងហៅផ្លូវ២៨គ្រួសារក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6472 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតមិនស្គាលម៉ាកបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យវិលជាច្រើនជុំហើយជ្រុលទៅប៉ះនឹងខឿនផ្លូវក៏បន្តទៅបុកប៉ះ និងថូផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ជាច្រើនថូរចំណែករថយន្តរងការខូចខាតយ៉ាង ដំណំបែកកង់ទៅមុខលែងរួមសំណាងល្អមិនមាន ។

អ្នករងរបួសរីឯរថយន្តបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ វាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្ន ៕ ចាន់លីហ្សា


ចែករំលែក៖