ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ម្តាយកូនម៉ូតូមកពីទិញបន្លែនៅផ្សារដើមគ ត្រូវចោរឆក់កាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយ និងកូនបានសម្រេច ខណៈជិះម៉ូតូមួយគ្រឿងចេញពីទិញបន្លែនៅផ្សារដើមគ ត្រឡប់មកផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ តាមបណ្តោយផ្លូវ ១៨២កែងនឹង ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា ស្នាក់ម្ដុំផ្សារគីឡូលេខ៤ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកម៉ូតូម៉ាកធូដេ ស្លាកលេខភ្នំពេញ1FB-4955 ដឹកម្តាយទៅទិញបន្លែនៅផ្សារដើមគដើម្បីយកមុខទុកធ្វើម្ហូបសម្រាប់លក់ថ្ងៃស្អែក ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទិញបន្លែរួចរាល់បានបើកម៉ូតូត្រឡប់មកផ្ទះវិញ ខណៈធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខបានធ្វើសកម្មភាពីឆក់កាបូបបានសម្រេចរួចបើកម៉ូតូគេចខ្លួនភ្លាមនោះ ក៏មានកម្លាំងល្បាតសមត្តកិច្ចខណ្ឌទួលគោកបាននាំគ្នាបើកម៉ូតូដេញជនសង្ស័យពីក្រោយ តែដោយសារជនសង្ស័យមានជំនាញខាងបើកម៉ូតធ្វើឲ្យកម្លាំងសមត្តកិច្ចដេញមិនទាន់ បន្ទាប់មកសមត្តកិច្ចបាននាំត្រឡប់មកកន្លែងកើតហេតុវិញ និងបានសួរនាំទៅលើជនរងគ្រោះ ។

ជនរងគ្រោះបានឆ្លើយថា នៅក្នុងកាបូបរបស់គាត់ដែរជនសង្ស័យឆក់យកទៅបាត់នោះគឺមានលុយខ្មែរជាង២០ម៉ឺនរៀល និងលុយដុល្លារជាង ២០ដុល្លារ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ តែជនរងគ្រោះមិនចង់វែងឆ្ងាយបាននាំគ្នាបើកម៉ូតូបន្តដំណើរទៅផ្ទះវិញបាត់ ៕ ជ្រោយពេជ្រ


ចែករំលែក៖