ព័ត៌មានទាន់ហេតុការណ៍៖

កង់បីឥណ្ឌាបត់ឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់ ២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស ២ នាក់ជិះកង់បីឥណ្ឌាបត់ឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយកែងផ្លូវ១៩៨៦ ត្រង់ចំណុចស្តុកផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញកប់បីឥណ្ឌាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1TA-1867បើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្ទុបកើតហេតុខាងលើ បានបត់ឆ្លងផ្លូវមកខាងឆ្វេងដៃ ភ្លាមនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌បៃតងចាស់ ពាក់ស្លាក់លេខ ភ្នំពេញ 3B-4831 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយព្រូម្នាក់ទៀត ធ្វើដំណើរទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកកង់បីឥណ្ឌា ពេញទំហឹងបណ្ដាលឱ្យម្ចាស់កង់បីឥណ្ឌាគៀបជាប់ ចំណែកអ្នករូបដំណើរខ្ទាតចេញរងបួសធ្ងន់ទាំងពីរនាក់ហើយម្ចាស់រថយន្តបង្កព្យាយាមបើករត់គេចតែត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ជាប់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្ទូចយករថយន្ត និងកង់បីឥណ្ឌា ទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាទៅនៅពេលក្រោយ ៕ ចាន់លីហ្សា


ចែករំលែក៖