ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិន បង្ក្រាបអ្នកលេងល្បែងតូចតាចបាន៨នាក់យកទៅអប់រំ​

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាលប៉ុស្ថិ៍សង្កាត់ប៉ៃលិនចុះបង្ក្រាបករណីអ្នកលេងល្បែងស៊ីសង១កន្លែង និងឃាត់ខ្លួនស្ត្រី ៨នាក់ និងវត្តុតាង ។

បើតាមសមត្ថកិច្ចនគរបាលជំនាញអធិការក្រុងបានឲ្យដឹងថា កាលពីវេលាម៉ោង ១៣ និង ៥០នាទរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិនបាន ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ០១កន្លែង ស្ថិតនៅចំណុចក្នុងចំការតាង៉ែន១កន្លែង ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចជំនាញបានបន្តថា ករណីឃាត់ខ្លួនស្ត្រី០៨នាក់ ក្រោយមកក៏បានអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបងប្អូនសាច់ញាតិមកធានាឲ្យត្រឡប់ទៅផ្ទះវិញ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីចំនួន ០៨នាក់ មានឈ្មោះ ណា រដ្ឋ ភេទស្រីអាយុ៥០ឆ្នាំ មុខរបរមេផ្ទះរស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន,ឈ្មោះ អ៊ុំ សេង ភេទស្រីអាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឈ្មោះ សៅ ធុច ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វាក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឈ្មោះ សូត្រ សឿន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឈ្មោះ ឃឹម សារ៉ាត់ ភេទស្រីអាយុ៤០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខាក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឈ្មោះ អេង គឹមលាភ ភេទស្រី អាយុ៣២ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន, ឈ្មោះ លីម ម៉ី ភេទស្រីអាយុ៤០ឆ្នាំ មុខរបរមេផ្ទះរស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ ចាក់ ស្រី ភេទស្រីអាយុ៦១ឆ្នាំ មុខរបរមេផ្ទះរស់នៅភូមិអូរតាប្រាងសង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន និងដកហូតបានវត្ថុតាងមាន បៀចំនួនពីរហ៊ូ លុយរៀលចំនួន១២០,០០០រៀល និងសម្ភារ:សម្រាប់លេងមួយចំនួន ។

ក្រោយពីបានឃាត់ខ្លួនស្ត្រីចំនួន៨នាក់រួច សមត្ថកិច្ច អប់រំ និងធ្វើកិច្ចសន្យាឲ្យបងប្អូនមកធានាឲ្យវិលទៅផ្ទះវិញ ៕ ស សារ៉េត


ចែករំលែក៖