ខេត្តប៉ៃលិន៖ នៅវេលាម៉ោង ១៣ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ០១លើក នៅចំណុចផ្ទះរបស់ឈ្មោះ ជួ វិបុត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
វត្ថុតាងដកហូតរួមមានៈ កន្ទេល ០២, បៀចំនួន៥២សន្លឹក, ចានជ័រ ០២, លុយលកម្រាល២៣,៥០០៛ (ពីរម៉ឺនបីពាន់ប្រាំរយរៀលគត់) និងបាននាំខ្លួនអ្នកលេង រួមទាំងម្ចាស់ផ្ទះចំនួន ០៤នាក់ (ប្រុស ០១) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សឿន ខុន ភេទស្រី អាយុ ៦០នាក់ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
២-ឈ្មោះ រ៉េន ម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៣-ឈ្មោះ លី ភ័ស្ស ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
៤-ឈ្មោះ ជួ វិបុត្រ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បច្ចុប្បន្នជុំនាញបានអនុវត្តតាមនីតិវិធីបានអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញដោយមានបងប្អូនមកធានាឲ្យវិលទៅផ្ទះ ៕ ស សារ៉េត