ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពគាស់ដំបូលផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពប៉ើងដំបូលផ្ទះលួចយកទ្រព្យសម្បត្តិអ្នកដទៃ ហើយគេចខ្លួនបានមួយចំអិនកំពិសរួចមក ។

កិច្ចប្រត្តិការនេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីទទួលបានបណ្ដឹងពីឈ្មោះ បូក ស្រីណែត ភេទស្រី អាយុ ២៥ឆ្នាំ និងឈ្មោះទូច សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ឌឿន សុផាត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រែកជ្រឹង ឃុំព្រៃរំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅធ្វើជាងដែកនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជននេះត្រូវឃាត់ខ្លួនពាក់ពន្ធ័ករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២១និង១០នាទី នៅចំណុចខាងលើ ។

ប្រភពបន្តថា នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ដោយទទួលបានគោលការណ៍ ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ , លោកវរសេនីយ៍ សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច បានចាត់ឲ្យ លោកអនុសេនីយ៍ឯកម៉ែន សុខេម អធិការរងនគរបាលយុត្តិធម៌ ដឹកនាំកម្លាំង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដោយហៅជនសង្ស័យចំនួន ០១នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង អំពីសកម្មភាពខាងលើ។

ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យឌឿន សុផាត បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពគាស់ដំបូលផ្ទះអ្នក ដទៃ ដើម្បីលួចទ្រព្ សម្បត្តិពិតប្រាកដមែន ។

ក្រោយស្តាប់ចម្លើយសារភាព របស់ជនសង្ស័យខាងលើ សមត្ថកច្ចបានកសាងសំណំុរឿងអនុវត្តតាមនីតិវិធី បញ្ជូនជននេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖