ភ្នំពេញ៖ លោក នួន ផារ័ត្ឋ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសមាគ ម អន្ដរជាតិ (AIMF) នេះដែលនឹងធ្វើឡើង ក្រោមប្រធានបទ«ទីក្រុងដែលមានភាពធន់ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ដោយ មានប្រតិភូជាង ៤១ ប្រទេសចូលរួម។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៣ដល់ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ ដែល នឹង មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក នួន ផារ័ត្ឋ បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសាព័ត៏មាន នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងបង្ហាញពី គោលបំណងសំខាន់៣ចំណុច នៃមហាសន្និបាតសមាគមអន្ដរជាតិ (AIMF) នេះ ដែលផ្តោតសំខាន់លើការ អភិវឌ្ឍន៍និងការស្ថាបនាទីក្រុងឡើងវិញតាមបែបបច្ចេកវិទ្យា ជាពិសេសបណ្តាទីក្រុង ដែលធ្លាប់ឆ្លងកាត់នូវគ្រោះមហន្តរាយនានា។
លោក នួន ផារ័ត្ន បានបន្ថែមអោយដឹងថា៖ រាជ ធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ របស់AIMFជ្រើស រើស ឲ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមាគមអន្ដរជាតិ លើកទី៣៩នេះ ។ ការជ្រើសរើសនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ ការធ្វើជាម្ចាស់ផ្ទះលើកនេះ ជាលើកទី១ហើយ ដែលនេះជាឧិកាសដ៏មានតម្លៃ សម្រាប់រាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ទីក្រុងដែលងើបចេញពី វាលពិឃាតប្រល័យពូជសាសន៍រហូត មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក នួន ផារ័ត្នបានអះអាងទៀតថា នៅក្នុងអាស៊ីអាគ្នេយ៍ មានតែរាជធានីភ្នំពេញ មួយគត់ ដែលជាសមាជិក សមាគម អន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលមានផលប្រយោ ជន៍ ដើម្បីបង្ហាញទៅដល់ទីក្រុង ២៩៤ ទីក្រុង ពីភាពរឹងមាំ ពីសក្តានុពល ជូនទៅប្រទេសទាំងនោះ ពីបញ្ហាវិនិយោគ បេតិកភណ្ឌពិភពលោក។ លោករំពឹង និងជឿជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនេះ រាជធានីភ្នំពេញ ប្រទេ សកម្ពុជា ទាំងមូល នឹងទទួលបានបទពិ សោធន៍ថ្មីបន្ថែមទៀត និងជាឱកាសបង្ហាញ អំពីការរីកចម្រើនរបស់ ប្រទេសកម្ពុជា ប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។
សូមបញ្ជាក់ថា៖ សមាគមអន្ដរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ដើម្បីចងក្រងប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងន័យផ្លាស់ប្ដូរបទពិ សោធន៍ និងគំនិតល្អឲ្យគ្នាទៅវិញ ទៅមក។ រាជធានីភ្នំពេញ បានចូលជាសមាជិកនៃសមាគមនេះ នៅឆ្នាំ ១៩៩០ ហើយបានក្លាយជា សមាជិ កអចិន្ដ្រៃយ៍ នៅឆ្នាំ២០០៣៕ សំរិត