ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបង្ហាញសាច់ដុំ តាមរយៈការសាកល្បងមីស៊ីល អាមេរិកកាន់តែបារម្ភ 

ចែករំលែក៖

អាមេរិកកាន់តែបារម្ភក្រោយពេលរុស្ស៊ីទទួលបានជោគជ័យ​ ក្នុងការសាកល្បងមីស៊ីលឆ្លងទ្វី​បគ្មានគូប្រៀប សូម្បីតែអាមេរិក ក៏មិនអាចទប់ទល់បានឡើយ ។​ សកម្មភាពទាំងនោះហើយធ្វើឲ្យអាមេរិកកាន់តែបារម្ភ ពីការចាញ់ប្រៀបរុស្ស៊ី ក្នុងវិស័យអាវុធ ។

ចំណុចទាំងនោះហើយបានជា អាមេរិក សម្រេច ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ដើម្បី​បង្កើន​ការផលិតអាវុធជាថ្មី ។ កន្លងមក លោកត្រាំបានប្រកាសថា​ អាមេរិកចាញរុស្ស៊ី នៅក្នុងវិស័យផលិតអាវុធល្បឿនលឿនជាងសំឡេង​។

ជាមួយគ្នានេះ កងកម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ​របស់រុស្ស៊ី កាលពីថ្ងៃទី​២៨ខែវិច្ឆិកា​បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប  ICBM ​ ប្រភេទ​ Topol ​ ដោយបាញ់ចេញពីទីតាំង​ Kapustin Yar ​ស្ថិតនៅតំបន់​ Astrakhan ​នៅភាគខាងត្បូង​រុស្ស៊ី​។

តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ក្បាលគ្រាប់មីស៊ីល​បានបាញ់ចំគោលដៅដែនបានកំណត់ទុក នៅតំបន់​ Sary Shagan ​ស្ថិតនៅតំបន់ស្វ័យភាព​ Kazakhstan ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់ថា «នៅថ្ងៃទី​២៨ខែវិច្ឆិកា ឆ្នាំ​២០១៩​​ កម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ​របស់រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីប​ Topol ​ដោយបាញ់ចេញពីទីតាំ​​ង​ Kapustin Yar ទៅចំគោលដៅដែលបានកំណត់ទុក»។

កាំជ្រួចមីស៊ីលឆ្លងទ្វីប​ Topol ​អាចបាញ់បានចម្ងាយដល់ទៅ​១១ពាន់គីឡូម៉ែត្រ​អាចបំពាក់ក្បាល គ្រាប់បរមាណូ​ ១មីហ្គាតុន ។

ប្រភពព័ត៌មានបានឲ្យដឹងថា ​កាំជ្រួចមីស៊ីល មាន ៣ជាន់ បំពាក់ក្បាល់គ្រាប់មានកម្លាំងផ្ទុះស្មើ​៥សែនតោន រំសេវ TNT ។ មីស៊ីល Topol ​របស់រុស្ស៊ី មានទំហុំនិង​រូបរាំងដូចជាមីស៊ីល​ឆ្លងទ្វីបរបស់អាមេរិក​ Minuteman ​។ ចំណុចពិសេសរបស់មីស៊ីលរុស្ស៊ីគឺ គ្មានគូប្រៀបឡើយនៅលើពិភពលោកនេះ​។ មិនតែប៉ុណ្ណោះ​មីស៊ីលវាយប្រហារចំគោលដៅខ្ពស់​ដោយប្រើរយៈពេលខ្លីបំផុត​។ មីស៊ីល​ Topol ​របស់រុស្ស៊ី​អាចបាញ់ចេញពីជើងទម្រ ចលត់​ក៏ដូចជា ជើងទម្រ នៅក្នុងរូងក្រោមដីផងដែរ​។

កន្លងមក កាលពី ទី៣០ ខែតុលា ឆ្នាំ២០១៩ រុស្ស៊ី ធ្វើតេស្ដមីស៊ីលអន្តរទី្វប ICBM ដោយជោគជ័យចេញពីនាវាមុជទឹកដើដោយថាមពលបរមាណូ​។ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យោធារបស់ខ្លួនបានបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល ត្រូវបានផលិតឡើង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច។

យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលខាងលើដែលត្រូវបានធ្វើតេស្ដគឺជាប្រភេទមីស៊ីល Bulava ដោយ វាត្រូវបានបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ព្រមទាំងហោះ បានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅ ដំណាច់ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា Bulava ត្រូវបានតេស្ដមីស៊ីលចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី។ Bulava គឺជាប្រភេទ មីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី ៦ដល់១០គ្រាប់ ហើយ អាចបាញ់បានចំងាយ ៨,៣០០គីឡូម៉ែត្រ៕


ចែករំលែក៖