ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាល និងមាត់ ខណ:ដែលបុរសរូបនេះបានផឹកស្រាបៀរ ជួបជុំបងប្អូន នៅចំណុចជើងភ្នំអូរឈើក្រំ មកដល់ផ្លូវចុះចំណតបើក
លឿនរេចង្កូតទៅបុកដុំថ្មនៅពីមុខបណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានបងប្អូននិងអ្នកភូមិដឹកចួលពេទ្យបង្អែកខេត្តប៉ៃលិន ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទី រសៀល ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភ្នំអូរឈើក្រំ ឃុំស្ដឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ លី សំណាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះបើកបរម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីចាស់ អត់មានស្លាកលេខ ។
បើតាមប្រភពព័ត៍មាននៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបរម៉ូតូ ក្នុងទិសដៅពីលិចទៅកើត ល្បឿនលឿនរេចង្កូតពេញផ្លូវ
ស្រាប់តែដួលនៅនឹងកន្លែងកើតហេតុ រួចស្រាប់តែបងប្អូនអ្នកភូមិរត់ទៅជួយលើក ក៏ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត