ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងរូបុកគ្នា របួសធ្ងន់មនុស្សម្នាក់ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១០​ព្រឹក​ ថ្ងៃទី២៩​ ខែ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគ្នា។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បានបញ្ជាក់ប្រាប់ថា រថយន្តដែលបុកគ្នាគឺរថយន្តបែន​ ពណ៌ត្រេអុី​ ស្លាកលេខ​ ខេមរៈ​ភូមិន្ ទ02​ 3-420 (​ អ្នកបេីកបររត់គេចបាត់​) និងរថយន្តកុងទីន័រ​ ក្បាលពណ៍​ ក្រហម​ ពាក់​ស្លាកលេខ​ ព្រះសីហនុ​ 3A-2842 អ្នកបេីកបររងរបួសធ្ងន់ ភ្លាមៗបាន​បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ (ពុំទាន់ទាន់អត្តសញ្ញាណ)​ ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ​និងនគរបាលស្រុក ជួយសម្រួលចរាចរណ៍និងចាត់ចែងតាមច្បាប់ ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងខាងលេី​ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលារង់ចាំដោះស្រាយនៅពេលក្រោយ​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖