ខេត្តឧត្ដរមានជ័យ៖ ចាប់តាំងពីលោក វ៉ាន់ ក្ដេ ចូលកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករ ច្រកទ្វាអន្តរជាតិអូស្មាច់ ត្រូវបានប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យចោទថា បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឲ្យពួកគាត់បង់ប្រាក់តាមតែអំពើចិត្ដ របស់ខ្លួនចង់បាន ហើយគ្មានបង្កាន់ដៃពន្ធ ប្រមោលយកប្រាក់ធ្វើមានបានបក្ខពួករបស់ខ្លួន និងក្រុមគ្រួរសារ ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ បានរាយការណ៍មកថា មន្រ្ដីគយនៅអូរស្មាច់មិនដូចពីមុនទេ ចាប់តាំងពីលោក វ៉ាន់ ក្ដេ មកកាន់តំណែង ពួកគាត់ដឹកទំនិញបន្តិចបន្តួចពីប្រទេសថៃមកប្រើប្រាស់ បង្ខំឲ្យពួកគាត់បង់ប្រាក់ច្រើនៗ លើសពីសមត្ថភាព ដោយមន្រ្ដីគយទារប្រាក់ តាមតែចិត្ដនឹកឃើញ ទាំងដែលគ្មានបង្កាន់ដៃពន្ធ បញ្ជាក់ពីការប្រមូលប្រាក់ពន្ធចូលរដ្ឋ អាចបញ្ជាក់បានថាជាអំពើពុករលួយ ។
សព្វថ្ងៃនេះ មានប្រជាពលរដ្ឋក៍ជាអាជីវករជាច្រើននាក់ ក្នុងមួយៗថ្ងៃ ដែលបាននិងកំពុងរងគ្រោះ រងការគៀបយកប្រាក់ពីសំណាក់ គយច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។
ជុំវិញករណីខាងលើក្រុមការងារមិនអាចស្វែងរកសុំការបំភ្លឺពីលោក វ៉ាន់ ក្ដេ មេគយច្រកទ្វារអន្តរជាតិអូស្មាច់បានទេ ៕ ប៉ែន នួន