ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែវិច្ឆិកា ដូច្នេះថា ៖ « បន្ទាប់ពីការអំពាវនាវរបស់ខ្ញុំ ដើម្បីជួយដល់មន្ទីរកាល់ម៉ែត មកដល់ ពេលនេះសប្បុរសជនដែលបានចូលរួម បានថវិកាសរុបចំនួន64,043,561$។ បើគិតទាំងថវិការដ្ឋ៣០លានដុល្លាផងមានចំនួន94,043,561$ ។
សូមអរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សនិងសង្ឃឹមថានឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិដែលមាន លក្ខណះទំនើបនិងពហុឯកទេស» ៕