ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់តោងរានទេវតា បណ្ដាលឲ្យបាក់សង្កត់ស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់បានតោងរានតទេតាដែលដាក់នៅមុខផ្ទះ បណ្ដាលឲ្យបាក់សង្កត់ពីលើស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យគុន្ធាបុប្ឋា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពក្មេងប្រុសមានឈ្មោះ អឿន ចេស្ដា អាយុ៣ឆ្នាំ នៅផ្ទះជាមួយឪពុកម្ដាយ ត្រង់ចំណុចកើតហេតុខាងលើ ។

តាមប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកម្ដាយក្មេងប្រុសរងគ្រោះបានចេញទៅធ្វើការបាត់អស់ ដោយឲ្យក្មេងប្រុសនៅជាមួយជីតា ។ បន្ទាប់មក ក្មេងប្រុសរងគ្រោះបានទៅតោងរាន្តទេតាដែលដាក់នៅមុខផ្ទះ បណ្ដាលឲ្យដាក់ធ្លាក់សង្កត់ពីលើក្មេងរងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗបងប្អូនអ្នកជិតខាងបានទាក់ទងទៅឪពុកម្ដាយជនរងគ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យគុន្ធាបុប្ផា ដើម្បីឲ្យជួយសង្គ្រោះ តែអកុសលក្មេងប្រុសខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ រួចក៏បញ្ចូនមកផ្ទះវិញ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសខាងលើឲ្យទៅឪពុកម្ដាយ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖