ខេត្តរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុង បានឃាត់ខ្លួនពីបទករណីរំលោភលើទំនុកចិត្ត(យកម៉ូតូ) ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលា ម៉ោង៦និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពតាំងពីពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះ សំណាក់នាងនួនស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យដែលឃាត់ខ្លួនបាននោះឈ្មោះ ឃុត វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ (បានរំលោភលើទំនុកចិត្ត) ដោយខ្ចីម៉ូតូ ហើយរត់គេចខ្លួន ប៉ុន្តែរត់មិនរួចក៏ត្រូវបានចាប់ខ្លួនបានតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី ៕ ជីវ័ន្ត