ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពង សំណូមពរឲ្យអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធ និងទាមទារការផាកពិន័យលើបទល្មើសព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ល្បីថាមេស្នាក់ការបរិស្ថានឈ្មោះ សាន សុឃន ឈរជើងនៅស្ថិតភូមិអូរខ្មោច ឃុំ សុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កំពុងតែធ្វើឲ្យប្រជាពលរដ្ធនៅតំបន់នោះក្ដៅក្រហាយយ៉ាងខ្លាំងចំពោះទង្វើរបស់មេស្នាក់ការបរិស្ថានរូបនេះដែលអនុវត្តន៍ច្បាប់លើស មិនអត់អោនឲ្យពលរដ្នក្រីក្រ អត់ស្ដាប់ការអង្វររបស់អ្នកទន់ខ្សោយ ទាមទាពិន័យប្រាក់តាមតែទំនើងចិត្ត មានលេះយកច្បាប់មកគំរាមពលរដ្នស្លូតត្រង់ អាងច្បាប់មាត្រានេះ មាត្រានោះ ដែលមិនបានផ្សព្វផ្សាយច្បាប់ឲ្យពលរដ្នដឹងនោះទេ ចេះតែឯងដល់ពេលមានរឿងយកច្បាប់មកអនុវត្តលើពលរដ្ន !ពលរដ្នថ្លែងថា តើច្បាប់គេអនុវត្តន៍ធ្វើបាបតែចំពោះពលរដ្នក្រីក្រមែនដែរឬទេ? ។

ប្រជាពលរដ្នស្នើរសុំឲ្យឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មើលទុក្ខលំបាក់របស់ពលរដ្នផង និងជ្រាប់រឿង លោកមេបរិស្ថានដែលឈរជើងនៅភូមិអូរខ្មោចនេះផងទាមទារប្រាក់ពិន័យពលរដ្នដឹកក្រាក់អាងច្បាប់នេះច្បាប់នោះមកកៀបសង្កត់ ចំណែកឈើអារពេញព្រៃមិនទៅចាប់ទេព្រោះយកលុយគេរួច បែរជាមកចាប់ក្រាក់ដែលប្រជាពលរដ្នដឹកយកមកធ្វើរបងផ្ទះ និងលក់ដូរតិចតួចគ្រាន់បានកំរៃចិញ្ចឹមជីវិតទៅវិញ ។

លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា ករណីបែបនេះមន្ត្រីខ្ញុំមិនមានអនុវត្តទេ ផ្ទុយទៅវិញគឺយើងអនុវត្តទៅតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ បទពិន័យអន្តរកាល មានឯកសារត្រឹមត្រូវរួមទាំងកិច្ចសន្យាចំពោះជនប្រព្រឹត្តផងដែរ ។ នេះជាពត៍មានវាយប្រហារមិនបានស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយលឺតែគេថា ជនល្មើសមិនដែលសារភាពថាខ្លួនប្រកបរបរដែលច្បាប់ហាមឃាត់ទេ ដូចជាករណីដឹកក្រាក់នេះ មិនមែនក្រាក់ឈើសល់ពីពុកផុយទេគឺប្រភេទក្រាក់ចាំងស្រស់! ចំណែកដែលថាឈើអារពេញព្រៃមិនទៅចាប់ទេព្រោះយកលុយគេរួច បែរជាមកចាប់ក្រាក់ទៅវិញ នោះគឺជារឿងមិនពិតទេ មានន័យថា មិនបានយកលុយគេទេ ។

សាច់ញាតិជនរងគ្រោះប្រាប់ថាក្រាស់ដែលក្មួយគាត់បានបង់លុយឲ្យមន្រ្ដីបរិស្ថានចំនួន១លានរៀលតាមតែគេទាមទារនោះ ! គឺជាកើស្ដែងការដឹកក្រាក់ភាគច្រើនជាក្រាក់ឆេះ ពុកផុយ ដែលក្មួយគាត់ដើររើសខ្លះ និងទិញខ្លះ តែមូលហេតុដែលមន្រ្ដីបរិស្ថានបានចាប់ក្រាក់ក្មួយគាត់នោះគឺ គេមើលមិនឃើញក្រាក់ឆេះ ពុកផុយ នោះទេ គឺគេសង្កត់ធ្ងន់ និងចាប់កំហុសទៅលើក្រាក់៣ដើមដែលទើបតែចាំងរួចថ្មីៗ នៅលើកាឡេថង ទោះបីរនិយាយយ៉ាងណាក៏ស្ដាប់គ្នាមិនបានដែរ ទីបំផុតគេចាប់ទាមទារប្រាក់ផាកពិន័យតែម្ដង ។

លោក យែម អាត ជនរងគ្រោះបានប្រាប់ថា ក្រាក់ទាំងនោះជាក្រាក់ ពុកផុយ និងឆេះភ្លើង ដែលគាត់ដើររើស និងទិញគេខ្លះ ប្រមូលយកមកទុកផ្ទះអ្នកជិតខាង លុះបានច្រើន លោកបានដឹកតាមកាឡេថង យកមកធ្វើរបងផ្ទះ និងសល់ខ្លះលក់យកប្រាក់ចិញ្ចឹមជីវិត ម្យ៉ាងទៀតខ្ញុំមិនដែលហ៊ានចូលទៅកាប់ ឬរើសនៅក្នុងតំបន់ហាមឃាត់នោះទេ !កាលពីមុន ខ្ញុំដឹកក្រាក់ចឹងដែរ តែគេគ្រាន់សុំលុយបាយទឹកតែប៉ុណ្ណោះ តែម្ដងនេះ គេចាប់ទារឲ្យផាកពិន័យតែម្ដង ដោយឲ្យអ៊ុំខ្ញុំទៅសម្របសម្រួល ៕ ប៊ុនរិទ្ធី


ចែករំលែក៖