ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ ២ ធ្នូ កាលពី៤១ឆ្នាំមុន អ្នកស្នេហាជាតិមួយក្រុមប្រមូលផ្តុំគ្នារំដោះជាតិចេញពីរបបខ្មែរក្រហមដ៏យង់ខ្នង

ចែករំលែក៖

ភ្នំពេញ៖ កាលពី៤១ឆ្នាំមុន នៅថ្ងៃទី២ ខែធ្នូ នេះ គឺ មានអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថា របបខ្មែរក្រហមដ៏យង់ខ្នង សម្លាប់ពលរដ្ឋខ្មែរជាង២លាននាក់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និង បានប្រកាសចេញសេចក្តីថ្លែងការណ៍ “១១ខ” របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និង ក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិ ជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ៕ ចេស្តា


ចែករំលែក៖