ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបាន បង្ក្រាបរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ រិទ្ធិ មុនី មួយគ្រឿងរកឃើញគ្រឿងក្នុងជ្រូកមានសារជាតិគីមី នាំពីប្រទេសថៃចូលកម្ពុជាបានជាង១តោន ដែលនាំបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋជាអ្នកបរិភោគ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេតុបន្ទាយមានជ័យ បានស្ទាក់ឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមាជ័យ។ ក្នុងនោះសមត្ថកិច្ចរកឃើញ សាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង១០៩៤ គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេសធ្វើឱ្យប្រែប្រួលគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ជាមួយនេះដែរគ្ឬឿងក្នុងជ្រូកទាំងនោះ សង្ស័យប្រើសារធាតុគីមីផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះវត្ថុតាង និងជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវបានយកទៅកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី និងធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃអាទិត្យនេះរួចហើយដែរ ៕ ប្រាថ្នា