ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញ អណ្តែតទឹកមិនដឹងមូលហេតុនៅ ចំណុច អូរស្ពាន ស្ថិតនៅភូមិពោធិបួន ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល នាព្រឺកថ្ងៃ សៅរ៍ ៤កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តឿ ទួ ភេទ ប្រុស អាយុ ១៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ គ្មាន់ ( វិកលចរិត ) រស់នៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល នៅ លីវ ។
តាមការសួរបំភ្លឺពីសាក្សីត្រូវជាយាយជនរងគ្រោះ ស្ថិតនៅ ភូមិ ពោធិ បួន ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថាកន្លងមកចៅរបស់គាត់ម្នាក់នេះរស់នៅជាមួយឪពុកម្តាយជាមួយគាត់ដែរ ។ រហូតក្រោយមក ឪពុកម្តាយគេស្លាប់ចោលអស់ គាត់ក៏បានចិញ្ចឹមចៅបបន្ត។ រហូតដល់ថ្ងៃទី ២៩ ខែវិចិ្ឆកា ឆ្នាំ ២០១៩ អត់ឃើញចៅមក ផ្ទះក៏មិនសូវចាប់អារម្មណ៍ ព្រោះវាច្រើនតែដើរបាត់ពីផ្ទះហើយគាត់ក៏អត់បានដើររកទេ ។លុះមកដល់ ថ្ងៃទី ៣០ ខែ វិ ចិ្ឆកា ឆ្នាំ ២០១៩ ប្រហែល ម៉ោង ៩ និង ១០ នាទីព្រឹក ស្រាប់តែឈ្មោះ អៀង គីម ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្ថិតនៅភូមិ ពោធិបួន ឃុំម្កាក់ ស្រុក អង្គស្នួល បានទៅបង់សមណាញ់ នៅអូរស្ពាន បាន ឃើញសាកសពអណ្តែតទឹកហើយក៏បានមកប្រាប់គាត់ថា ចៅយាយលង់ទឹកស្លាប់ហើយនៅឯអូរស្ពាន។បន្ទាប់មកគាត់ទៅមើលឃើញថាជាសពចៅខ្លួនពិតមែន ។
បន្ទាប់មកសមត្ថកិច្ច ផ្នែក ពិនិត្យ វិភាគ ទៅដល់កន្លែងកើតហេតុនៅ ស្រុក អង្គស្នួល ដោយមានចូលរួមពីមន្ត្តីនគរប៉ុ ស្តិ៍រដ្ឋបាលឃុំម្កាក់ ក្រុមប្រឹក្សាឃុំ អ្នកគ្រូពេទ្យ មេភូមិ និងយាយនៃសព បានធ្វើការពិនិត្យលើសពជនរងគ្រោះ ឃើញថា ពុំមានស្លាកស្នាមអី្វពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ ។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹកប្រាកដមែនក៏បានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា