ខេត្តព្រះសីហនុ៖ មិនដឹងថាថ្នាក់ដឹកនាំខាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ នៃអគ្គស្នងការនគរបាលជាតិបានជ្រាប ឬកន្ទេលធំបន្លំដេកយ៉ាងណាទេ ជុំវិញការប្រព្រឹត្តអំពើពុករលួយក្លាយជាលក្ខណះចំហរទៅហើយ លើសេវាផ្តល់ទិដ្ឋាការប្រព្រឹត្តដោយ លោក កៅ សាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍អាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកផ្តល់ទិដ្ឋាការ យកតំលៃលើសពីគោលការណ៍កំណត់ ក្នុងប្រយោជន៍បុគ្គល និងបក្ខពួក និងជៈឥទ្ធិពលដ៏អាក្រក់ក្នុងនាមជាអ្នកដឹកនាំនៃអង្គភាពមួយនេះ។
គេបានលួចបង្ហើបថា៖ នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ឈ្មោះកៅ សាណា និងប្រធានក្រុមផ្តល់ទិដ្ឋាការ លោក ណាំ សុវណ្ណារ៉ា បានឃុបឃិតគ្នាជម្រិតទារប្រាក់ពីភ្ញៀវដែលបានចូលមកធ្វើទិដ្ឋាការតំលៃរដ្ឋT 30 $ = គាត់ទារពីភ្ញៀវ តម្រូវអោយបង់ប្រាក់45$។ បើទិដ្ឋាការ E 35 $ = គាត់ទារពីភ្ញៀវ តម្រូវអោយប្រាក់ចំនួន 70$ ។ សំរាប់(VIP) ចំពោះភ្ញៀទៅធ្វើខ្លួនឯង ខាងផ្នែកទិដ្ឋាការយកលើសក្នុងម្នាក់ 10$ . T=40$ ឬលុយចិន 300¥. E=45$ លុយចិន350ទៅ400¥ ឯណោះ មានន័យថាលុយដុល្លារក៏យក លុយចិនក៏យក ទារជម្រិតស្រេកឃ្លានអំពើពុករលួយផ្កាប់មុខ ដោយគ្មានភាពខ្មាស់អៀន និងគិតពីកិត្តិយសនោះឡើយ។
គេលួចបង្ហើបទៀតថា៖ មេរូបនេះគាត់បានប្រកាសអោយមន្រ្តីសុំលុយខាងចូលក្នុងម្នាក់5$ គឺយកមកដាក់រួម(ក្នុងនោះគាត់ដកលុយក្នុងមួយវេន 50$ × 2 =100$ ) នៅសល់ក្នុងកេស គាត់ដក40% ទៀត ហើយនៅ60% ប្រគល់អោយមន្រ្តីចែកគ្នា នៃចំណូលពុករលួយនេះ។
បើនៅខាងចេញគាត់អោយមន្ត្រីសុំលុយក្នុង១នាក់ 5$ រួចដាក់ចូលក្នុងកេសឈើ រួចគាត់ដកក្នុង១វេន50$ × 2 =100$ នៅសល់ក្នុងកេសប៉ុន្មានទៀត គាត់ដកយក40%ទៀត ចំណែក 60%ប្រគល់អោយមន្ត្រីចែកគ្នាជាទម្លាប់។ ដោយឡែក
បើភ្ញៀវចូលក្នុងប្រទេសអត់ទិដ្ឋាការ ទោះតាមមាត់ច្រកណាក៏ដោយគឺគាត់តម្រូវអោយបង់ប្រាក់ពី100$ ទៅ 150$ បើមិនព្រមបង់ប្រាក់អោយគាត់ ៗនិងដេញភ្ញៀវអោយទៅធ្វើទិដ្ឋាការ ដោយខ្លួនឯង។
ចំពោះភ្ញៀវណាភ្លេចស្តែមចូលតាមមាត់ច្រកណាក៏ដោយគាត់ពិន័យក្នុងម្នាក់50$ទៅ100$ ។ ចំពោះភ្ញៀវដែលធ្វើVIP ចេញប្រសេកប្រសាចអត់ត្រួតពិនិត្យមើលទេ អោយតែបានប្រាក់ ទៅណាទៅចុះ ពេលអត់ទិដ្ឋាការ អាងពិន័យគេយកប្រាក់។
ករណីរឿងសាលាបត្រគាត់ចាត់អោយមន្រ្តីសរសេរយកម្នាក់2$ ពេលចប់ខែ គឺគាត់អត់អោយមន្រ្តីទេ យកម្នាក់ឯងទៀត។ បើរឿងPass ពាក់ចូលយកម្នាក់20$ ដោយលោក កៅ សាណាដកយក10$នៅសល់ប្រគល់អោយមន្រ្តីចែកតាមវេន។
សូមរម្លឹកថា៖ នៅក្នុងព្រលានយន្តហោះខេត្តព្រះសីហនុ មន្ត្រីនគរបាលប្រចាំច្រកទ្វារ នៅតែមានការសហការគ្នាជាពិសេសខាងផ្នែកផ្តល់ទិដ្ឋាការហាក់មានចេតនាពុករលួយទាំងស្រុង ខណៈមិនមាន និងសរសេរនូវស្លាកសញ្ញាបញ្ជាក់ពីតំលៃនៃប្រភេទទិដ្ឋាការនិមួយៗ ធ្វើតាមការចង្អុលបង្ហាញរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុទេ។ គេទទួលស្គាល់ថា លោកអភិបាលខេត្ត បានតម្រូវអោយដាក់ពីតំលៃ ទិដ្ឋាការទេសចរណ៍ T ជាភាសសរបរទេស (ចិន) 30$ . ទិដ្ឋាការពាណិជ្ជកម្ម E =35$ ។ មួយរយះពេលកន្លងមករហូតដល់ពេលនេះ ភ្ញៀវទេសចរណ៍បានរៀបរាប់ថា ការដែលក្រុមប៉ូលីសទទួលធ្វើវីអាយភី(VIP)អោយ ក្នុងមួយនាក់70$សំរាប់ ទិដ្ឋាការពាណិជ្ជកម្ម និង60$សំរាប់ទិដ្ឋាការទេសចរណ៍ , Passពាក់ចូលក្នុងមួយនាក់10$។ បើភ្ញៀវទេសចរណ៍ណាមិនព្រមធ្វើ គឺមកតម្រង់ជួរធ្វើខ្លួនឯង ។ ប្រភេទទិដ្ឋាការទេសចរណ៍ T=40$ បើលុយចិន 300¥ .ប្រភេទទិដ្ឋាការពាណិជ្ជកម្ម E = 45$ បើលុយចិន350¥ ទៅ400¥.ការយកថ្លៃបែបនេះធ្វើអោយភ្ញៀវមានការខឹងយ៉ាងខ្លាំងក្នុងការមកលេងប្រទេសកម្ពុជាយើង ហើយក៏មានក្រុមហ៊ុនមួយចំនួនធំមានការខឹងយ៉ាងខ្លាំងផងដែរ ដោយសារការសហការគ្នារវាងមេប៉ុស្តិ៍ច្រកទ្វារនិងមេក្រុមផ្តល់ទិដ្ឋាការតម្លើងថ្លៃសេវាឡើងកប់ពពកពេក។ ភ្ញៀវទេសចរណ៍មួយចំនួនទាំងភ្ញៀវចូលមកក្នុងប្រទេសនិងភ្ញៀវចេញក្រៅប្រទេស ពួកគាត់និយាយថាមន្ត្រីច្រកទ្វារសុំលុយពួកគាត់ម្នាក់5$រហូត បើមិនអោយគឺមិនបាន។
ជុំវិញបញ្ហានេះគួរណាស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកអភិបាលខេត្តព្រះសីហនុ មេត្តាពិនិត្យស្រាវជ្រាវរកការពិត ដើម្បីកំណែទម្រង់លុបបំបាត់អំពើពុករលួយបែបនេះផង៕
ដោយ៖ ខ្សឹបដាក់ត្រចៀក