ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះកម្ទេចក្រណាស់ ក្រដាសឡាំង សំណល់របស់រោងចក្រ ដែលគទុកចោលក្នុងរោង បង្កឲ្យផ្អើលឆោឡោ កម្មករ យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ជាច្រើនតែមិនអាចទប់ស្កាត់បានរាយការណ៍ទៅ សមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅរោងស័ង្កសី ជាប់របង ក្នុងបរិវេណរោងចក្រកាត់ដេរសម្លៀកបំពាក់ថប សេន ធ័រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមកម្មករបានឲ្យដឹងថា ខណៈដែលកម្មករកំពុងធ្វើការងារ ស្រាប់តែមានផ្សែងហុយ និងចេញជាអណ្តាតភ្លើងចេញពីក្នងរោង ឆាបឆេះកម្ទេចក្រណាត់ ទើបកម្មករ ផ្អើលនាំគ្នារត់ចេញពីកន្លែងធ្វើការ យកបំពង់ពន្លត់អគ្គិភ័យបាញ់ តែមិនឈ្នះ ជះទឹកក៏មិនរលត់ ទើបសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅបាញ់ អស់៣រថយន្ត ទើបភ្លើងរលត់ទៅវិញ ។
ករណីខាងលើ តាមការសន្និដ្ឋាននៅកន្លែងកើតហេតុ ដាក់ការសង្ស័យ មានអ្នកបោះកន្ទុយបារី បះចំកម្ទេចក្រណាត់ ទើបឆេះរាល ដល់របស់របរចាស់ៗ សំណល់ផ្សេងៗ មិនប៉ះពាល់ដល់អគាររោងចក្រឡើយ ៕ សុខាសែនជ័យ