ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​រថយន្តក្រឡាប់ខ្លួនឯង​នៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះ គីឡូម៉ែត្រ១៦៩-១៧០ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តម៉ាក CANTER ពណ៌ស ពាក់ស្លាកលេខ 3E.14 34 មានទិសដៅពី ក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបររថយន្ដ ឈ្មោះសឿង សុីម ភេទប្រុស អាយុ38ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិសូគង់ ឃុំស្អំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពី ។

ពេលមកដល់ចំណុចខាងលើកំពុងធ្វើដំណើរក៏បានផ្ទុះបែកកង់មុខខាងស្តាំ បណ្តាលអោយក្រឡាប់ ប៉ុន្តែមិនបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ឡើយ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖