ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចេញបទថ្មីភ្លាម ប៊ុត សីហា បានការគាំទ្របទថ្មីភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់មុខមួយរយៈពេលធំក្រោយជួបរឿងអាស្រូវផ្ទួនៗ តារាចម្រៀង ប៊ុត សីហាស្រាប់តែបញ្ចេញបទមួយក្នុងផលិតកម្មថ្មី។ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្ត តារាចម្រៀងរូបនេះបានបង្ហើរសំនៀងយ៉ាងពិរោះរហូតទទួលបានការគាំទ្រជាច្រើន។

បទ ចេះតែខ្លាច របស់ប៊ុត សីហា ទើបបញ្ចេញបានតែមួយថ្ងៃប៉ុណ្ណោះត្រូវបានអ្នកគាំទ្រចែករំលែកពេញបណ្តាញសង្គម និងមានអ្នកចូលទស្សនាជិតកន្លះលានដង។ ប្រភពពីអ្នកជិតដិតលើកឡើងថា ប៊ុត សីហានៅមិនទាន់ទៅណាឆ្ងាយពីផលិតកម្មមរតកមេឌៀ នៅឡើយ ពោលគឺឈ្មោះផលិតកម្មយ៉ូប (JOB Production )នេះគឺដៃគូរបស់ផលិតកម្ម មរតកមេឌៀ ដែលនិងត្រូវក្រសួងតម្រូវឲ្យដូរឈ្មោះនោះ។ទោះបាត់មុខមិនបង្ហាញលើឆាកតន្ត្រី គេសង្កេតឃើញថាផលិតកម្មនេះចេញបទឲ្យតារាចម្រៀងគ្រប់រូបគឺសុទ្ធតែទទួលបានការគាំទ្រច្រើនទាំងអស់ពិសេសគឺបទលោកប៊ុតសីហាតែម្តងហើយទោះតារារូបនេះជំពប់នឹងរឿងអាស្រូវច្រើនយ៉ាងណាក៏ដោយ។បើតាមការបង្ហាញពីលោក ឈួនសុខលីម ដែលជានាយកគ្រប់គ្រងនៅផលិតកម្មនេះប្រាប់ថាលោកនៅតែផ្តល់ឱកាសសម្រាប់តារាចម្រៀង ប៊ុតសីហាដដែល មិនតែប៉ុណ្ណោះតារារូបនេះក៏នឹងមានបទឆ្លើយឆ្លងជាមួយខ្មែរសុរិនគឺលោកស៊ុងសែង ម្ចាស់បទកូនប្រសារលួចមាន់ និងនាងមន្តត្រារំដួលសុរិន ម្ចាស់បទនាងឃ្លានស៊ីចេក។លោកថា ពួកគេនឹងបញ្ចេញបទចម្រៀងរួមគ្នា ពិសេស ការសម្តែងរួមគ្នាក្នុងអំឡុងដើមឆ្នាំក្រោយនេះតែម្តង។

គួរបញ្ជាក់ដែរថា តារាចម្រៀង ប៊ុត សីហាធ្លាប់ធ្វើឲ្យផលិតកម្មខាងលើមានការខកចិត្តខ្លាំងក្រោយពីតារាចម្រៀងរូបនេះខកខានក្នុងកម្មវិធីមួយចំនួនដែលផលិតកម្មរៀបចំ។ ទោះជាយ៉ាងណាផលិតកម្មដែលប្រមូលផ្តុំដោយតារាចម្រៀងមានទឹកដមសំនៀងពិរោះមួយនេះក៏នៅតែរក្សាចិត្តផ្តល់ឱកាសជាថ្មីម្តងហើយម្តងទៀតសម្រាប់អតីម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទីមួយដែល៕ វឌ្ឍនា


ចែករំលែក៖