ភ្នំពេញ៖ ដីស្នាក់ការនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានគេលួចខ្សឹបប្រាប់ថា មានក្រុមហ៊ុន លួច រត់ការទិញយកបាត់ទៀតហើយ នឹងដេញមន្រ្តីនគរបាលចេញពីទីតាំងនោះទៅនៅទីតាំងថ្មី ។
ប្រភពពត៌មានបានអោយដឹងថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ ព្រែកលៀប នោះ ត្រូវបានគេដឹងថា មានក្បាលដីទំហំប្រមាណ២៨ម៉ែត្រ គុណ៣០ម៉ែត្រ ព្រមទាំងចំណីទន្លេមេគង្គជាច្រើនម៉ែត្រទៀត ស្ថិតនៅស្រមតាមមាត់ទន្លេមេង្គក្នុងភូមិ ព្រែកលៀបសង្កាត់ព្រែកលៀប។
ប្រភពបន្តថា ថ្មីៗនេះមានការភ្ញាក់ផ្អើល ដល់មន្រ្តីនគរបាលប៉ុស្តិ៍ បន្ទាប់ពីក្រុមហ៊ុន យកឯកសារដោះដូរមកបង្ហាញព្រមទាំងចរាចារប្រជាលរដ្ឋ មួយគ្រួសារ ដែលបានរស់នៅតាំងពីស្នាក់ការប៉ុស្តិ៍ នៅជាមណ្ឌលសុខភាពស្រុកមុខកំពូល អោយចាក់ចេញជាថ្នូរ ប្រាក់៤ម៉ឺនដុល្លារ ។
តាមព័ត៌មានអោយដឹងទៀតថា ក្រុមហ៊ុន ដែលមានភ័ព្វសំណាង គឺក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច ដែលគេអះអាងថា ជាក្រុមហ៊ុន មួយ ដែលមានខ្សែពួរធំៗ។នៅក្នុងការដូរស្នាក់ការប៉ុស្តិ៍ នេះត្រូវក្រុមហ៊ុន នោះបានរត់ការរួចហើយ និងបានទិញផ្ទះ មួយល្វែង ដែលមានកំពស់៣ជាន់ថ្លៃ ប្រមាណជាងម៉ឺនដុល្លារតែប៉ុណ្ណោះ រួចហើយ នៅតែដោះស្រាយ ដល់មន្ត្រីនគរបាលនិងប្រជាពលរដ្ឋ ដែលស្នាក់នៅ ១គ្រួសាររួច បណ្តេញអោយទៅនៅកន្លែងថ្មី ។
ការលក់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបនេះ ធ្វើអោយមន្រ្តីនគរបាលប៉ុស្តិ៍ ក៍មានប្រតិកម្មផងដែរតែហាក់មិនហ៊ានចេញស្តី ព្រោះបើមិនមានភ្លើងខៀវពីមេៗឬថ្នាក់ក្រសួងនោះទេប្រហែលជាមិនអាចទៅរួចនោះទេ។
តាមព័ត៌មានបានអោយដឹងទៀតថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារ ។
តាម លិខិត ស្នើសុំរបស់ក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច បានអោយដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ ព្រែកលៀប បានសភាពចាស់ទ្រុឌទ្រោម ពុកផុយ តូចចង្អៀត ហើយ មានប្រជាពលរដ្ឋ មួយគ្រួសារ រស់នៅ ក្នុងទីតាំងប៉ុស្តិ៍ នេះផងដែរ ។ម្យ៉ាងទៀត ក្រុមហ៊ុន នាងខ្ញុំមានបំណងចូលរួចបំណែកអភិវឌ្ឍន៍ កែលំអរ សោភណ្ឌភាពទីក្រុង អោយស្រស់បំព្រង់ស្រមតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ។
នៅក្នុងលិខិត ក៏បានអោយដឹងទៀតថា នៅក្នុងការដោះដូរ ទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះល្វែមួយល្វែង ដែលមានទំហំ ៤,១០ម៉ែត្រ គុណ១៦ ម៉ែត្រកំពស់៣ជាន់ (E0 E1 E2) ដែលស្ថិតនៅ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ និងសោះស្រាយ គោលនគរបាយជួនគ្រួសារដែលរស់នៅប៉ុស្តិ៍ព្រែកលៀបចំនួន៤ម៉ឺនដុល្លារ ព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារះតុទូ កៅអីសម្រាប់ដាក់ឯកសារជួនជាថ្នូរវិញ។នៅក្នុងលិខិតនោះ ត្រូវគេរិះគន់ថា អភិវឌ្ឍមែន ពីដីធំទូលាយមកផ្ទះល្វែងសល់លុយចែកគ្នា។
លោក វរះសេនីយ៍ឯក សៀម សុ ត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា បានអោយដឹងថា ការដោះដូរ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបនេះ លោកបានឃើញឯកសារ និងស ជ ណ ប្រគល់អោយក្រុមហ៊ុន មួយ ហើយតែពុំទាន់ដឹងថា ស្នាក់ការថ្មីនៅកន្លែងណាមួយពិតប្រាកដឡើយ ៕ជ្រោយពេជ្រ