ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនស៊ីងបាយអូថេកនឹងដាំកូនឈើជាង ៣០ លានដើម ដើម្បីឆ្លើយតបទៅទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ

ចែករំលែក៖

ភ្នំពេញ៖ «នៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះគឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ក្រុមហ៊ុន ស៊ីង បាយ អូថេក (Think Bio-Tech) មានផែនការដាំកូនឈើជាង ៣០ លានដើម ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុងតែត្រូវការឈើកែច្នៃខ្លាំង សម្រាប់បម្រើឱ្យការសាងសង់ សំណង់ផ្សេងៗ ដែលកំពុងតែរីកដុះដាល យ៉ាងច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តផ្សេងៗទៀត»។ នេះគឺជាការថ្លែងឱ្យ ដឹងរបស់លោក លូ ឈូឆាង នាយកក្រុមហ៊ុន ស៊ីង បាយ អូថេក (ខេមបូឌា) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ។ លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) មានលិខិត អនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួល សិទ្ធិប្រើប្រាស់ សម្រាប់ធ្វើចម្ការឈើដាំបម្រើ ក្នុងវិស័យឧស្សាហកម្ម ហើយក្រុមហ៊ុនបានបង់ថ្លៃសួយ សារ និងបុព្វលាភផលអនុផលព្រៃឈើដែលបានពីការឈូសឆាយដីស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើ នៅក្នុងអនុតំបន់ ផ្សេងៗរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់កំណត់។

ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៩ មក ក្រុមហ៊ុន ស៊ីង បាយអូថេក បានចាប់ផ្តើមឈូសឆាយលើផ្ទៃដី ទំហំ ៥០០០ ហិកតា ហើយគ្រោងនឹងចាប់ផ្តើមដាំដុះកូនឈើនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ លើ ផ្ទៃដីដែលបានឈូសឆាយទាំងអស់ដោយគ្រោងដាំឈើប្រមាណជិត ៧លានដើមដែលក្នុងនោះរួមមាន ៖ ១) ដាំប្រភេទកូនឈើ ប្រណិតគ្រប់ ប្រភេទចំនួន ៥០ ហិកតាស្មើនឹង ៦២ ៥០០ដើម ២)កូន ឈើ ប្រភេទលេខ ១ ចំនួន ៥០ ហិកតា ស្មើ នឹង ៦២ ៥០០ដើម ៣) កូនឈើប្រភេទលេខ ២ ចំនួន ៣០០ ហិកតា ស្មើនឹង ៣៧៥ ០០០ ដើម ៤)កូនឈើប្រភេទក្រៅលំដាប់មានដើមរការ ដើមស្ពង់ ដើមពោន ដើមគរចំនួន ៦០០ ហិកតាស្មើនឹង ៧៥០ ០០០ ដើម ៥) ដាំកូនឈើប្រេងខ្យល់ចំនួន ៤០០០ ហិកតាស្មើនឹង ៥ ០០០ ០០០ដើម។ នៅឆ្នាំ ២០២១ និង២០២២ ក្រុមហ៊ុនគ្រោងធ្វើការ ឈូសឆាយលើផ្ទៃដី ១០ ០០០ ហិកតាក្នុងមួយឆ្នាំ និងដាំកូនឈើសរុបចំនួន ជាង ២៥ លានដើម។ ផលឈើដែលទទួលបាននឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ។

លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីង បាយអូថេក បានថ្លែងថា ក្រុមហ៊ុនបានចុះកិច្ចសន្យា ទិញកូនឈើពីក្រុមហ៊ុន Angkor Plywood ចំនួន ១០ លានដើមក្នុងមួយឆ្នាំ ដើម្បីធ្វើការដាំដុះតាម ផែនការអាជីវកម្មរបស់ខ្លួន ព្រោះក្រុមហ៊ុន Angkor Plywood មានវិទ្យាស្ថានបង្កាត់ពូជកូនឈើតាម បច្ចេកទេស។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុន Angkor Plywood មិនមានការជាប់ ពាក់ព័ន្ធទៅ នឹងការធ្វើអាជីវកម្មកែច្នៃឈើជាមួយក្រុមហ៊ុន ស៊ីងបាយអូថេក ដូចមជ្ឈដ្ឋានមួយចំនួន ចោទប្រកាន់ នោះឡើយ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិ ប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា នៅលើដី របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោក បានបន្តទៀតថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការដាំកូនឈើបានចំនួន ៩៣៧ ហិកតា ដែលមានកូនឈើចំនួន ១,១លានដើមដែលជាប្រភេទដើមប្រេងខ្យល់ដែលរំពឹងថានឹងអាច ទទួលផល នៅក្នុងរយៈពេល ៥ ឆ្នាំទៀត។

ជាមួយគ្នានេះ លោក លូ ឈូឆាង បានថ្លែងថា ក្រុមហ៊ុននឹងបញ្ចប់ការជីកព្រំ និងបោះបង្គោល សម្គាល់ព្រំ ប្រទល់នៃតំបន់ ដែលទទួលបានសិទ្ធិវិនិយោគនៅឆ្នាំ ២០១៩ នេះ ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង និងលុបបំបាត់ការ ចោទប្រកាន់របស់ក្រុមជនមួយចំនួនតូច ដែលជ្រកក្រោមស្លាកសកម្ម ជន បរិស្ថានថា ក្រុមហ៊ុន ស៊ីង បាយ អូថេក (ខេមបូឌា) ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬធ្វើឱ្យប៉ះ ពាល់ដល់តំបន់អភិរក្សរបស់រាជរដ្ឋាភិបាល។ លោកបានថ្លែងថា ការចោទប្រកាន់នេះមានចេតនា បំផ្លាញកេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុនដែល ធ្វើអាជីវកម្មស្របច្បាប់ ក្នុងចេតនាបម្រើរបៀបវារៈនយោបាយ និងប្រឆាំងនឹង ដំណើរការអភិវឌ្ឍសហគមន៍ និងការអភិវឌ្ឍរបស់ជាតិទាំងមូល ព្រមទាំងព្យាយាម បំបាក់ទឹកចិត្តអ្នកវិនិយោគទុន។ លោក លូ ឈូឆាង បានថ្លែងអះអាងថា ក្រុមហ៊ុន ស៊ីង បាយអូថេក មិនបានទទួលទិញឈើពីខាងក្រៅឡើយ គឺ ប្រមូលតែអនុផលព្រៃឈើ ដែលមាននៅក្នុងតំបន់ដែល ខ្លួនទទួលបានសិទ្ធិប្រើប្រាស់តែប៉ុណ្ណោះ និងបានបង់ពន្ធសួយសារតាមច្បាប់កំណត់។

លោកនាយកក្រុមហ៊ុន ស៊ីង បាយអូថេក បានថ្លែងថា ក្រុមហ៊ុនធ្វើសកម្មភាពស្របតាមកិច្ច សន្យានិងនៅលើទំហំផ្ទៃដីដែលខ្លួន ទទួលបានសិទ្ធិប្រើប្រាស់ពីរដ្ឋាភិបាលតែប៉ុណ្ណោះ។ ជាមួយគ្នា នេះ លោកបានគូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍចម្ការឈើដាំ សម្រាប់បម្រើ វិស័យឧស្សាហកម្មឈើកែច្នៃនៅកម្ពុជា និងការពិភាក្សាជាមួយប្រជាពលរដ្ឋ និងសហគមន៍ដែលរស់ នៅក្នុងតំបន់នោះ ដែលមានដីទំនេរ ដើម្បីសហការដាំកូនឈើជាលក្ខណៈដៃគូ បង្កើតការងារជូនប្រជា ពលរដ្ឋ និងបង្កើនជីវភាព របស់ពួកគាត់។ លោកក៏បានប្រកាសស្វែងរកដៃគូសហការផ្សេងទៀតដែរ ក្នុងការវិនិយោគដាំចម្ការលើ៕

ដោយ៖ សហការី


ចែករំលែក៖