ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិប្រទេសទាំងពីរ កម្ពុជា-វៀតណាម ចូលរួមជាអធិបតី

ចែករំលែក៖

ភ្នំពេញ៖ បើមិនការប្រែប្រួលទេ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ នៅភូមិសាស្រ្ត ឃំុ-ស្រុកចន្ទ្រា ខេត្តស្វាយរៀង និងរៀបចំពិធីសង្គ្រោះ គ្រោះមហន្តរាយ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា – វៀតណាម មានលក្ខណទ្រង់ទ្រាយធំ នាតំបន់ព្រំដែនប្រទេសទាំងពីរ មានប្រជាពលរដ្ឋ និងកងកម្លាំងពាក់ពាន់ ចូលរួមហ្វឹក ហាត់ប្រមាណជាង៨០០នាក់ក្នុងនោះប្រមុខការពារជាតិប្រទេ សទាំងពីរ កម្ពុជា-វៀតណាម អព្ជើាញ ចូលរួមជាអធិបតី ។

នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ម៉ឺង សំផន រដ្ឋលេ ខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុម ការងារសម្រប សម្រួល ការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្រសួងការពារជាតិលើកឡើង នាកិច្ចប្រជុំមួយ កាលពីថ្ងៃព្រហស្បតិ៍៩ កើត ខែ មិគសិរ ឆ្នាំ កុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ខែ ធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ ។

អស់រយះពេលពេញមួយព្រឹក ក្រុមការងារបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ផុលផុស លើរបៀបវរៈ និងការទទួលខុសត្រូវតាមមុខនាទីរៀងៗខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត ដើម្បីរៀបចំពិធីឱយបានរលូន ទៅតាមកម្មពិធី​ដែលបានព្រៀងទុក។

គួររំឮកផងដែរថា ក្រុមការងារសម្របសម្រួល ត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីប្រុងប្រៀប ត្រៀមសម្ភោធអគារ មណ្ឌលសុខភាព នៅជិតព្រំដែន កម្ពុជា- វៀតណាម ស្ថិតក្នុងភូមិសាស្ត្រស្រុកចន្ទ្រា ខេត្តស្វាយរៀងជាជំនួយរបស់ក្រសួងការពារប្រទេសវៀតណាម។

នេះជាលើកទីមួយ សម្រាប់ទំហំ​រៀបចំ និង មានលក្ខណៈទ្រង់ ទ្រាយធំ ដល់កងទ័ពប្រទេសទាំងពីរ ឯការហ្វឹកហ្វឺនសាកល្បង និងចាប់ដំណើរការពីថ្ងៃទី១០ រហូតថ្ងៃទី១៧ ត្រួតពិនិត្យជាក់ ស្តែងដើម្បីថ្ងៃបា្ររព្ធពិធីដំណើរការដោយរលូនផងដែរ ៕ សុខដុម


ចែករំលែក៖