ព័ត៌មានទាន់ហេតុការណ៍៖

ផ្សព្វផ្សាយការងារ អប់រំចិត្តសាស្រ្ត ស្តីពីសភាពការណ៍ថ្មីៗ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ កំណើតកងយោធ ពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ស្តីពីសភាពការណ៍ថ្មីៗ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ កំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៩ លោកឧត្តមសេនីយ៍ទោ ចៅ សម្បត្តិ នាយករង មន្ទីរពេទ្យ ព្រះកេតុមាលា តំណាង លោកនាយកមន្ទីរ ព្រះកេតុមាលា និង លោកឧត្តមសេនីយ៍ទោ ងួន ប៊ុនថុន គ្រូឧទ្ទេស អគ្គ នាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានលើកឡើងក្នុងពិធីផ្សព្វផ្សាយ អប់ចិត្ត សាស្ត្រនោះថា : កាលពីអំឡុងចុងត្រីមាសកន្លង ខ្ញំុនិងលោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ- ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានផ្សព្វផ្សាយរួចមកហើយ នូវសភា ពការណ៍ជាតិ-អន្តរជាតិមួយចំនួន ដែលខ្ញំធ្វើការ ប្រៀបធៀប ជួនអស់លោក លោកស្រី ជ្រាបពីសភាព ការណ៍នាពេលនោះ ។

នេះជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ងួន ប៊ុនថុន នាថ្ងៃសុក្រ ១០ កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័កព.ស.២៥ ៦៣ ត្រូវនិងថ្ងៃទី ៦ខែ ធ្នូ ឆ្នាំ២០១៩ ក្នុងពិធីផ្សព្វផ្សាយអប់រចិត្តសាស្ត្រនិងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦កំណើតកងយោធ ពលខេមរភូមិន្ទ នៅអគារ ៥ ជាន់មន្ទីរពេទ្យព្រះកេតុមា លា មាននាយទាហាន នាយទាហានរង បុគ្គលិក មន្ទីរពេទ្យចូលរួមស្តាប់ចំនួន ៣៥៥ នាក់។

លោកឧត្តមសេនីយ៍ បន្តទៀតថា : ពេលនេះខ្ញំុលើកឡើងពីបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩ កំណើតកងយោធពលខេមរភូមិន្ទ ដែលបា្ររព្ធខួបលើកទិ ៦៦ ទទួលបានជោគជ័យ ជាមួយនិងបុណ្យអំុទូក-អកអំបុក-បណ្តែតព្រះទីប- សំពះព្រះ ខែ ជាបុណ្យប្រពៃណីជាតិខ្មែរ មានតាំងពីអតីតកាល និងទើប តែបព្ចាប់កាលពីពេលថ្មីៗ កន្លងទៅនេះ ។

ក្នុងនោះ គ្រូឧទ្ទេស ក៏បានលើកឡើង ពីទណ្ឌិត សម រង្សី និងគូរកន ដែលចិព្ចឹាមចិត្ត រៀបចំផែនការក្បត់ ក្នុងគោលបំ ណងប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីការ បោះឆ្នោត មានការចូលរួមពីគណបក្សរហូលដល់ ២០ ក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ​ ៨៣ ភាគរយអព្ជើាញទៅបោះ ឆ្នោត ប្រកបដោយទឺកចិត្តសប្បាយ រីករាយនិងគាំទ្រគណបក្ស ប្រជាជនកម្ពុជា ភ្លូកទឹក ភ្លូកដី រហូតទទួលបានអាសនៈ ១២៤ ក្នុងរដ្ឋសភាដែលមិនមានគណបក្សណាទទួលបានអាសនៈមួ យឡើយ។

នេះជាការបង្ហាញឆន្ទៈម្ចាស់ឆ្នោតយ៉ាងពិតបា្រកដ ។ ចំពោះសភាពការណ៍ នយោបាយ ទាក់ទងនិងមាត់អត់គម្របរបស់ទណ្ឌិត សម រង្សី បានធ្វើការប្រមាថ ព្រះមហាក្សត្រដោយទាមទារឱយព្រះអង្គដាក់រាជ្យ ដែលក្នុងរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា: ព្រះមហាក្សត្រ គ្មាននរណារំលោភបំពានបានឡើយ ។ តែទណ្ឌិតនេះ ដែលតែងតែអួតអាង ពីសញ្ញាបត្រធំៗរបស់ខ្លួន នៅបរទេស តែចរិតមារយាទ មិនសមនិងបណ្ឌិតសោះឡើយ ។

ដូចជាជំនាន់អំឡុងដើមទសវត្សទី ៧០ នាថ្ងៃទី ៨មីនា ឆ្នាំ ១៩៧០ ដោយសារការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះបរមកោដ្ឋ នរោត្តមសីហនុពីប្រមុខរដ្ឋ សង្គ្រាមបានឆាបឆេះពេញនគរកោះ សន្តិភាព ខ្មែរបានធ្លាក់ដុនដាបដល់ចំណុចសូន្យ គួរឱយអណោ ចអធម ។ រហូតដល់ឆ្នាំ ១៩៩៩ ទើបប្រមុខរារដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុសែន នាយករដ្ឋមន្ត្រី បានដាក់ចេញនយោ បាយឈ្នះ ឈ្នះ បព្ចាប់សង្គ្រាមសីុវិលនៅកម្ពុជា ទើបមានការអភិរឌ្ឍ់ន៍ មកដល់បច្ចុប្បន្ន ។ នេះជាសច្ចធម៌ ប្រវត្តិសាស្ត្រមួយ ដែលខ្មែរគ្រប់រូបបានដឺង បានឮបានអាន គ្រប់ៗគ្នាទៅតាមវ័យរបស់ខ្លួន។

ដូច្នេះ សាមសិបឆ្នាំ ជីវិតក្នុងភ្លើងសង្គ្រាម ខ្មែរឆ្អែតឆ្អន់ហើយ កុំមកលងបន្លាចតទៅ ទៀតអី ? ដើម្បីរស់ក្នុងសុខ សន្តិភាព វឌ្ឍនភាព យើងទាំងអស់ គ្នាត្រូវតែមើល ជីវិតក្នុងភ្លើងសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាគំរូ តើហិន ហោចខ្លោចផ្សាដល់ណា នាបច្ចុប្្បន្ន ? ដូច្នោះ អ្នកស្រករបន្ត បន្ទាប់ គួរតែគេចឱយផុតពីភ្លើងសង្គ្រាម ដោយពួតដៃគ្នាថែរក្សា ឱយបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំុជឿតាមការអូសទាញ ឱយយើងធ្លាក់ក្នុង រណ្តៅនរកអវចី ទាំងភ្មែកស្រស់ ដូចកាលពីអតីត ដែលមានរៀមច្បង ជាសាក្សីរស់ ជាឧទាហរ ណ៍ ?៕ សុខដុម


ចែករំលែក៖