ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ ឃាត់ជនសង្ស័យ៦នាក់ រំដោះជនរងគ្រោះបានម្នាក់ ក្នុងករណីករណីបង្ខាំងមនុស្សខុសច្បាប់ ដោយជំពាក់ប្រាក់៥០លានដុង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម៦នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត ឃាត់ខ្លួន និងរំដោះបានជនរងគ្រោះបានម្នាក់ ក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ ដោយជំពាក់ប្រាក់៥០លានដុង ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជួល២ កន្លែងដែរស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងថា កម្លាំងមូលដ្ឋាន ក្រុងបាវិតដឹកនាំដោយលោក ខាំ ណាន មេបញ្ជាការ កងរាជអាវុធហត្ថក្រុងសហការជាមួយមន្ទីរយុត្តិធម៍ អាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់នៅត្រង់ចំណុចផ្ទះជួល ០២ កន្លែងដែរស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខណៈរំដោះបានជនរងគ្រោះបានម្នាក់ ។

ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួនទី១មានឈ្មោះ ឡេ វ៉ាន់ថឹង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី២.ឈ្មោះ ង្វៀន អាន់ទុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី៣.ឈ្មោះឡេ វ៉ាន់ដាំ​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី៤.ឈ្មោះ ហ្វាំង វ៉ាន់ហ៊ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបរ បច្ចុប្បន្នភូមិកិនវ៉ា ស្រុកវង់ចិត ខេត្តវ៉ាងប៊ិន ទី៥.ឈ្មោះ ជិន ចុកធឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ឃុំវ៉ាងងៀន ស្រុកវ៉ាងងៀង ខេត្តវ៉ាងនិន និងទី៦.ឈ្មោះ ឡេ វ៉ាន់ចុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកជនរងគ្រោះ មានឈ្មោះង្វៀង ធីធូហ្វឿង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតមុខរបបលក់ដូរ រស់នៅភូមិ១៨ ឃុំឡុងធិនណាម ស្រុកបេនកូវ ខេត្តតៃនិញ ។

សមត្ថកិច្វបានបញ្ជាក់ថា មូលហេតុដោយសារតែជនរងគ្រោះខ្ចីលុយចំនួន ៥០លានដុង មិនមានលុយសង ។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖