ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកំលោះចាស់ប្រើល្បិចឆីកូនក្រមុំគេអាយុ១៦ឆ្នាំរហូតមានកូនបានចោទនាងថាលួចលុយជាង៣ម៉ឺន រួចដោះដៃទៅការប្រពន្ធថ្មី

ចែករំលែក៖

ភ្នំពេញ ៖ ជីដូននិងចៅស្រីរងគ្រោះដោយការរំលោភបំពានទាំងផ្លូវកាយនិងផ្លូវចិត្តពីសំណាក់បុរសកំលោះចាស់មានវ័យជាង៤០ឆ្នាំម្នាក់ បន្ទាប់ពីភ្ជាប់ពាក្យជាមួយចៅស្រីរួចកាលពីនាងមានអាយុ១៦ឆ្នាំមកម្លេះគឺក្នុងអំឡុងឆ្នាំ២០១៧មក តែចុងក្រយ បុរសកម្លោះចាស់ម្នាក់នេះបានល្បិចថោកទាបលួងលោមនាងរួមរក័រហូតដល់នាងមានកូន១ទៅហើយ បែរជាឆ្លើយដោះសាថាអត់ដឹងអីផង។

កញណូអគរណីនេះក៏បានកើតជាការប្ដឹងផ្ដល់គ្នាដោយខាងស្រីទាមទារអាហារកិច្ចផ្ដាច់ រួមទាំងជំងឺចិត្តសម្រាលកូនដោយវះកាត់អស់លុយសរុបចំនួន៦២០០០ដុល្លារ។ លុះពេលសាលក្រមតុលាការខេត្តកំពង់ចាមចេញជាស្ថាពរហើយនោះខាងភាគីចុងចម្លើយបាននឹងកំពុងរៀបចំការប្រពន្ធថ្មីមួយទៀតយ៉ាងគ្រហ៊ើៗទៅវិញ ពោលគឺបានរំលោភលើសាលក្រមនេះថែមទៀតផង ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា ដោយសារតែគ្មានការអើពើពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាសាលក្រម តុលាការខេត្តកំពង់ចាមហាក់គ្មានប្រសិទ្ធភាពលើជនជាប់ចោទនោះធ្វើឲ្យជនជាប់ចោទជិតរៀបការទៅហើយន។ដូច្នេះនាងជាមួយនិងជីដូនបាននាំគ្នាឡើងមកកាន់រាជធានីភ្នំពេញដើម្បីឲ្យអ្នកធំឬអ្នកមានសមត្ថភាពជួយរកយុត្តិធម៌ដល់រូបនាងផងក្រែងអាចរកឃើញស្រមោលយុត្តិធម៌ខ្លះៗគ្រាន់នឹងបានលុយចិញ្ចឹមកូនដែលឪពុកគេបង្កើតកូនចោលដូចសត្វធាតុនេះ ។

តាមប្រភពបានឲ្យដឹងថា ភាគីខាងស្រីជាដើមបណ្ដឹងមានឈ្មោះ រិន រចនា បច្ចុប្បន្នអាយុ១៩ឆ្នាំរស់នៅភូមិព្រៃចាស់ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល សព្វថ្ងៃមានកូនស្រីម្នាក់នាងដាក់ឈ្មោះឲ្យត្រកូលខាងប្ដីទៀតគឺសុខលី ស្រីពេជ្រ ហើយឪពុកក្មេងនេះមិនទទួលស្គាល់កូនរបស់ខ្លួននោះទេ។បុរសនេះឈ្មោះឆែម សុខលី អាយុ៤២ឆ្នាំ មុខរបររកសុីចងការប្រាក់មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមស្ដ្រីរងគ្រោះជាដើមបណ្ដឹងរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅភ្នំពេញកាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩នេះថា កាលពីអំឡុងឆ្នាំ២០១៧ ដោយមានការព្រមព្រៀងរវាងចាស់ទុំទាំងសងខាងនាងនិងអតីតគូដណ្ដឹងរបស់នាងដូចមានឈ្មោះខាងលើនោះបានធ្វើពិធីភ្ជាប់ពាក្យតាមប្រពៃណីកាលនោះនាងមានអាយុ១៦ឆ្នាំហើយគូដណ្ដឹងមានអាយុ៣៩ឆ្នាំ ។

ក្រោយពីភ្ជាប់ពាក្យរួចគូដណ្ដឹងនោះបាននាំនាងទៅលេងផ្ទះខាងគេនៅស្រុកបាធាយខេត្តកំពង់ចាម។ នៅពេលទៅដល់ផ្ទះរបស់គេហើយប្រៀបដូចសត្វឈ្លូសក្នុងមាត់ខ្លាអ៊ីចឹងគេបានលួងលោមរួមភេទរហូតបានសម្រេចជាច្រើនដងរាប់មិនអស់ព្រោះថាមុនក្រោយគង់តែជាប្ដីប្រពន្ធនិងគ្នាដដែលនឹង ។

នាងបន្ដថាក្រោយមកនាងបានមកផ្ទះវិញ តែនៅពេលមកដល់ផ្ទះទើបនាងដឹងថានាងមានគភ័ជាមួយអតីតគូដណ្ដឹងនោះ ហើយនៅពេលដឹងថាមានគភ៌ភ្លាមនាងខំទូរស័ព្ទប្រាប់ឪពុកក្មេងនេះដោយចិត្តអរផងភ័យផង ប៉ុន្ដែចម្លើយដែលគូដណ្ដឹងនាងឆ្លើយមកប្រាប់វិញ គេថាអត់ដឹងអីផង ឲ្យដោះស្រាយខ្លួនឯងទៅ។ មិនតែប៉ុណ្ណោះនាងត្រូវបានគូដណ្ដឹងចោទថានាងលួចលុយគេជាង៣មុឺនដុល្លារទៀតផងតែនាងបានបញ្ជាក់ថានាងមិនបានលួចដូចការចោទប្រកាន់នោះទេ។នាងហៅថានេះគ្រាន់តែជាលេសដើម្បីគេចង់បែកពីនាងតែប៉ុណ្ណោះ ។

នាងបន្ដថា ចាប់តាំងពីពេលនោះមកនាងបានប្ដឹងផ្ដល់គ្នាដល់តុលាការខេត្តកំពង់ចាមរហូតដល់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩តុលាការបានចេញសាលក្រមបង្គាប់ឲ្យចុងចម្លើយចេញសងថ្លៃអាហារកិច្ចរហូតដល់កូនមានអាយុដល់និតិភាព ។ ប៉ុន្ដែចាប់តាំងពីសាលក្រមនេះចេញមកនាងមិនដែលបានលុយពីឪពុកក្មេងនេះ១រៀលលុយខ្មែរនោះទេ មិនតែប៉ុណ្ណោះគេនឹងត្រូវរៀបការជាមួយស្រីថ្មីនៅថ្ងៃទី៨ធ្នូខាងមុខនេះទៀតផង ។ ដូច្នេះហើយដោយសារតែនាងមិនដឹងជាទៅពឹងអ្នកណាទើបនាងនិងជីដូននាំគ្នាមកកាន់រាជធានីភ្នំពេញ នៅវេលារសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រែងមានលោកម្ចាស់ប៉ាវចិនណាអាចជួយរកយុត្តិធម៌ជួយនាងបាន។ ក្នុងនោះដែរនាងក៏បានសំណូមពរដល់ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ឲ្យនាងផង នាងមកនេះមិនស្គាល់អ្នកណាក្រៅពីអ្នករត់ម៉ូតូឌុបនោះទេ នាងក្រណាស់ និងគ្មានប្រាក់គ្រប់គ្រាន់ចិញ្ចឹមកូននោះទេ ៕ ស្អាងជ័យ


ចែករំលែក៖