ខេត្តបាត់ដំបង៖ យោងតាមសមត្តកិច្ចនគរបាលចរាចរស្រុកភ្នំព្រឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៦៖១០នាទី បណ្តាលឲ្យរបួសជាច្រើននាក់ ។
លោក សុង សុភ័ក្រ្ត អភិបាល នៃគណ:អភិបាលស្រុកភ្នំព្រឹក ក្រោយពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវវិស្វកម្ម ចំណុចស្ពានស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលមានអ្នករបួសធ្ងន់ និង ស្រាលចំនួន៣០នាក់ ។ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗដើម្បីជួយអន្តាគមន៍ និងសង្គ្រោះយកទៅមន្ទីពេទ្យ ស្រុកសំពៅលូន។
សមត្តកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ចរាចរខាងលើ បង្កឡើងដោយខ្លួន ឯងរថយន្តកែឆ្នៃដឹកកម្មករបេះផ្លែស្វាយ អ្នកបើកបរ ឈ្មោះ សឹង្ហ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង . ខេត្តបាត់ដំបង រថយន្តឆ្នៃបានដាច់ក្រឡេទៅបុកគល់ស្ពានពេញទំហឹងបណ្ដាលឲ្យរងរបួសអ្នករួមដំណើរជិះមានចំនួន ៣០ នាក់ ស្រី២០នាក់របួស
ធ្ងន់ចំនួន៦នាក់ ស្រី៥នាក់ របួសស្រាល២៤នាក់ ស្រី១៥នាក់ និងខូចខាតរថយន្តកែឆ្នៃ០១ គ្រឿង។
សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ ឯករថយន្តកែឆ្នៃត្រូវបានសមត្តកិច្ច និងបងប្អូនជនរងគ្រោះកំពុងរករថយន្តស្ទូចយកមកស្ទូច ដើម្បីយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ស សារ៉េត