ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូល្បឿនលឿន ដល់ផ្លូវកោងរេចង្កូតដួល ស្លាប់ និងរបួស

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិវាលចែង មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ពេលដែលបុរសម្នាក់បានបើកបរម៉ូតូឌុបកូនប្រុស ក្នុងទិសដៅពីកើត បត់ទៅត្បូង មកដល់កោងលឿនពេកស្រាប់តែរេចង្កូតដួល ។

នគរបាលមូលដ្ឋានបានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងលិចស្ពានត្រូល ព្រំប្រទល់ភូមិអូរចិតប្រាំ ។ ជនរងគ្រោះ ឈ្មោះ ណា អុីម ត្រូវជាកូន និងឈ្មោះ សាត ជា ភេទប្រុសអាយុ៥២ឆ្នាំកម្មករ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិប៉ាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបាត់បង់ជីវិតអ្នកបើកបរ ។

ជនរងគ្រោះបើកបរម៉ូតូម៉ាកសង់ ស៊េរីចាស់គ្មានស្លាកលេខពណ៍ខ្មៅ អ្នករួមដំណើរឈ្មោះ ទាំ ពូខរី អាយុ១៨ឆ្នាំ ត្រូវជាកូន នៅភូមិអូចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់សន្លប់ រយះក្បាល។

ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនយកទៅព្យាបាល។

ចំណែកសាកសពត្រូវក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិខ្មែរឥស្លាម ៕ ស សារ៉េត


ចែករំលែក៖