ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរ៉ឺម៉កដឹកប្រេង​ រាលឆេះម៉ាស៊ីនភ្លើង​នៅកាស៊ីណូ​ហ័ងឡឹ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យឆះនៅកាស៊ីណូហ័ងឡឹ ជិតផ្ទះពស់ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យនេះឆាបឆេះចេញមកពីម៉ូតូរុឺម៉កដឹកប្រេង រួចរាលដាលឆាបឆេះដល់ម៉ាស៊ីនភើ្លង ខូចខាតចំនួន១គ្រឿង និងប្រេងម៉ាស៊ូតចំនួន៤ធុង តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងប៉ះពាល់ដល់អាគារកាស៊ីណូឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ចពន្លត់បានជាស្ថាពរហើយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖