ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះសីហនុបន្តស្រាវជ្រាវ​រកយុត្តិធម៌ជូនគូភាគីថា តើ​ក្មេងស្រីរងគ្រោះពិតជាត្រូវបានរំលោភ​ និងធ្វើទារុណកម្ម​មែន ឬយ៉ាងណា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អធិការនគរបាលក្រុងព្រះសីហនុថ្លែងថា បុរសម្នាក់ត្រូវបាននាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង តាមបណ្តឹងរបស់គ្រួសារក្មេងស្រីវយ័១៦ឆ្នាំម្នាក់ ដែលប្តឹងបុរសជនសង្សយ័ថាប្រើអំពើហិង្សាមកលើកូនស្រីគាត់បណ្តាលឲ្យមានស្នាមរបួស​លើដងខ្លួន​ ។

បើទោះជានៅក្នុងបណ្តឹងដែលដាក់ប្តឹងទៅប៉ូលីសថាជាករណីប្រើហិង្សាយ៉ាងណាក្តី ប៉ុន្តែតាមប្រភពខ្លះថាករណីនេះក៏មានការចោទប្រកាន់បន្ថែមពីខាងគ្រួសារក្មេងស្រីរូបនោះ ទៅលើបុរសជនសង្សយ័ថាជាប់ពាក់ពន្ធ័នឹងការរំលោភសេពសន្ធវៈទៅលើក្មេងស្រីរូបនេះមួយលើកជាពីរលើក ដោយការគំរាមនិងមានប្រើអំពើហិង្សាផងដែរ។

ហេតុការណ៍នេះកើតឡើង​កាលពី​យប់​ថ្ងៃទី​ ៦ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ នៅ​ចំណុច​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​ ក្នុងនោះជនសង្ស័យដែលនគរបាលឃាត់ខ្លួន​ឈ្មោះ​ សុភត្រា​ មុខរបរ​លក់ដូរ​ ចំណែក​ក្មេងស្រី​ឈ្មោះ​ ច.ស.ន អាយុ​ ១៦ឆ្នាំ ស្រុកកំណើត​ ខេត្ត​បាត់ដំបង​ មករស់នៅ​ក្រុងព្រះសីហនុ​ធ្វើការ​ងារនៅកាសុីណូ​។

ទោះជាយ៉ាងនេះក្តី បើតាមលោកអធិការនគរបាលក្រុងព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយនៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៩ថា សំណុំរឿងនេះនគរបាលកំពុងស្រាវជ្រាវបន្តដើម្បីរកយុត្តិធម៌ជូនគូភាគីថា តើក្មេងស្រីរងគ្រោះពិតជាត្រូវបាន បុរសជនសង្សយ័រំលោភ និងធ្វើទារុណកម្មមែន ឬយ៉ាងណា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖