ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការងខេត្តព្រះសីហនុ ធ្វើសន្និសិទព័ត៌មានបង្ហាញមុខ ជនសង្ស័យជើងខ្លាំងវ័យក្មេងឈាមរាវ ដែលធ្វើសកម្មភាពលួច.ឆក់ យ៉ាងសកម្ម នៅក្រុងព្រះសីហនុ ត្រូវកម្លាំងនគរបាល ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្ត ។
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នេះលោកឧត្តមសេនីយ៍ទោជួន ណា រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការងនិងសមត្ថកិច្ចនគរបាលជំនាញ ធ្វើសន្និសិទព័ត៌មានដើម្បីបង្ហាញមុខក្រុមជនសង្ស័យវ័យក្មេងឈាមរាវចំនួន១១នាក់ ដែលកន្លងមកបានធ្វើសកម្មភាពលួច ឆក់ យ៉ាងសកម្មនៅក្នុងក្រុង.ខេត្តព្រះសីហនុ ឲ្យអ្នកសារព័ត៌មានបានថតរូប និងធ្វើការផ្សព្វផ្សាយ ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រុមជនសង្ស័យវ័យក្មេងឈាមរាវ មួយសំបុកដែលពូកែរខាងធ្វើសកម្មលួចឆក់យ៉ាងគគ្លើនបំផុត នៅក្នុងក្រុងព្រះសីហនុ ដោយពួកគេបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃ និងកាបូប របស់ជនរងគ្រោះ រួមមាន ខ្មែរ និងបរទេស និងការប្រើប្រាស់គ្រឿងញៀនផងដែរ ។
លោក ឧត្តមសេនីយ៍ត្រីសិនងការង បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យវ័យក្មេងមួយសំបុកខាងលើនេះ ដោយមានការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្តនិង លោក សៀង សុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សម្របសម្រួលផ្នែកច្បាប់ ។ រហូតដល់វេលាម៉ោង៣និង៣០នាទី ឈានចូលថ្ងៃទី៥ ខែធ្នូ ២០១៩ កន្លងមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១១នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចឆក់មានស្ថានទម្ងន់ទោស យ៉ាងសកម្មនៅក្នុងក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការកដហូតបានសម្ភារវត្ថុតាងមួយចំនួនធំ ។
លោកឧត្តមសេនីយ៍ត្រីស្ងការងបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង១១នាក់ ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ, ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដែលដកហូត៖ ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់), ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់), កាបូបដៃចំនួន៤ (ផលនៃអំពើឆក់), ខ្សែកាបូប១(ផលនៃអំពើឆក់), ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់), អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់), គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន, ដែកកេះមួយចំនួន, ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១, ដាវចំនួន១ដើម, កាំបិតប៉័ងតោ ១ដើម, កូនកាំបិត ១ដើម និងកាំបិតស្នៀត ១ដើម ។
ក្នុងករណីនេះ សមត្ថកិច្ចនគរបាលជំនាញបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ