ព័ត៌មានទាន់ហេតុការណ៍៖

ធាតុអាកាសនឹងចុះត្រជាក់​ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួងធនធានទឹក​ និង​ឧតុ​និយម​នៅថ្ងៃ​ទី៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៩នេះ​

បា​ន​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយណែនាំអោយប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព
ពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩ ។

យោងតាម​សេចក្តី​ជូន​ដំណឹង​ដោយ​ ហេតុ​ថា​ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្របដណ្តប់លើកម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើងលើទៅជាលំដាប់ ។

ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បាន​បង្ហាញ​អំពីស្ថានភាពធាតុអាកាស​នៅ​កម្ពុជាចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ ២០១៩មានលក្ខណៈ​ដូចខាងក្រោម​នេះ​ ៖

១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន​ សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C និងសីតុណ្ហភាពបអតិបរមា
មានពី ២៤-២៦ °C ។

២-ខេត្តបន្ទាយមានជ័យ សៀមរាប បាត់​ ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ​ និង​ខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។

៣-ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ
និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី២០-៦២ •C​ សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C។ ល។

៤-ខេត្តតាកែវ កែ កំពត និងខេត្តព្រះ​សីហនុ សីតុណ្ហភាពអប្បបរមា មានពី
២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។

ដោយឡែក​ចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩ ៖
១- បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី២៨-៣១ °C។

២-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២°c ។

ក្រសួងធនធានទឹក​ និង​ឧតុនិយម​បា​ន​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយណែនាំអោយប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព
ពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩ ៕​ សុខខេមរា


ចែករំលែក៖