ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះការរិះគន់ខ្លាំងក្រោយតារាល្បីៗ ចេញមុខផ្សព្វផ្សាយគ្រឿងស្រវឹងលើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ នៅលើគណនីយបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា បានរំលេងចេញនូវរូបភាពនៃការកាន់ និងផឹកគ្រឿងស្រវឹងមួយចំនួន ដែលគេទើបនឹងផ្លាស់ប្តូសំបកកំប៉ុងថ្មី ។ រូបភាពទាំងនេះ ទទួលបានការរិះគន់ជាច្រើនពិសេសគឺការជំរុញ លើកទឹកចិត្តដោយប្រយោលឲ្យយុវជនភ្លើតភ្លើននឹងគ្រឿងស្រវឹង ។

ក្រោយពីបិទមិនឲ្យផ្សព្វផ្សាយគ្រឿងស្រវឹងលើកញ្ចក់ទូរទស្សន៍ក្នុងម៉ោងមាសរួចមក ក្រុមហ៊ុនស្រាបៀរជាច្រើនបានស្វែងរកយុទ្ធសាស្ត្រដើម្បីពង្រីកការផ្សព្វផ្សាយរបស់ខ្លួន ។ ថ្មីៗនេះក្រុមហ៊ុនស្រាបៀរមួយបានបញ្ចេញយុទ្ធសាស្ត្រថ្មីដោយជួលឲ្យសិល្បករ និងតារាហ្វេសប៊ុកបង្ហោះរូបភាពអមដោយកំប៉ុងស្រាបៀរ និងប្រើប្រាស់សំណេខ្លីបែបផ្សព្វផ្សាយគ្រឿងស្រវឹងនោះ ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមួយចំនួនធំជាយុវជន បាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះទង្វើមិនគប្បីរបស់ក្រុមតារាសិល្បៈខ្មែរ ក្នុងការជួយផ្សព្វផ្សាយ ពាណិជ្ជកម្មឲ្យក្រុមហ៊ុនស្រាបៀរ ។ សិល្បករដែលគេបានស្គាល់ និងបានបង្ហោះរូបថតឲ្យអ្នកគាំទ្រទាប់សែនរាប់លាននាក់បានឃើញនោះមានដូចជា លោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក ខាត់ ជេម កញ្ញា សុខ ពិសី កញ្ញា ពេជ្រ សោភា.ល. ។ រូបភាពនេះត្រូវបានអ្នករិះគន់លើកឡើងថាធ្វើឡើងដើម្បីលុយតែប៉ុណ្ណោះ ដោយមិនគិតពីផលប៉ះពាល់ ទៅលើអ្នកគាំទ្រភាគច្រើនជាយុវជននោះ ៕ វឌ្ឍនា


ចែករំលែក៖