គេរាយការណ៍ថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានក្រុមមន្រ្តី ជលផលសង្កាត់បាកានក្រោមអំណាចចាត់ចែងលោក លឹម សុក្រឹត បានចាប់ទូកប្រជា ពលរដ្ឋដឹកត្រីកំភ្លាញ ប្រមាណ២០០គីឡូក្រាមជំរិតទារប្រាក់បាន១លានរៀលស្រួលៗ។ ប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ពួកមន្រ្តីជលផលសង្កាត់បាកានបង្កការក្តៅ ក្រហាយឲ្យប្រជាពលរដ្ឋខ្លាំងណាស់ រីឯអាជ្ញាធរខេត្តពោធិ៍សាត់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មិនដែលខ្វល់ចំពោះទង្វើរបស់ពួកមន្ត្រី ជលផលដែលគាបសង្កត់ ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ជំរិតទារប្រាក់ឆៅៗ បានលុយ ងាយៗទាំងនោះម្តងណាឡើយ។ ផ្ទុយទៅវិញហាក់ដូចជាបានការពារទង្វើខុសឆ្គង របស់ពួកមន្រ្តីជលផលទាំងនោះទៀតផង។
ប្រភពបានរាយការណ៍ថា ស្រ្តីចំណាស់ម្នាក់ដែលមានរបរជាអ្នកលក់ទំនិញតាមទូក សម្រាប់អ្នករស់នៅតំបន់បឹងទន្លេសាប បានប្រទះឃើញ អ្នកនេសាទលក់ត្រីកំភ្លាញ និងដោយនឹកឃើញថា អាចយកទៅធ្វើប្រហុកបាន ក៏បានទិញត្រីកំភ្លាញនោះទម្ងន់ ២០០គីឡូក្រាមដាក់លើទូករបស់ខ្លួន ហើយធ្វើដំណើរលក់ដូរក្នុងគោលដៅទៅផ្ទះ ផង ដើម្បីយកត្រីទៅធ្វើប្រហុក។ គាប់ជួនពេលនោះ ពួកមន្រ្តីជលផលសង្កាត់បាកាន ក្រោមអំណាចចាត់ចែងរបស់លោក លឹម សុក្រឹត បានប្រទះឃើញត្រីកំភ្លាញនៅលើ ទូក ក៏បានចាប់ឃាត់ម្ចាស់ត្រី ដោយជំរិតទារលុយ១លានរៀល។ ប៉ុន្តែដោយគ្មានប្រាក់ ម្ចាស់ត្រីបានអង្វរករសុំការអត់ឱន និងយោគយល់ពីក្រុមមន្រ្តីជលផលទាំងនោះដោយ ផ្តល់ប្រាក់ចំនួន៤០ដុល្លារ ឬ១៦ម៉ឺនរៀល។ ប៉ុន្តែពួកមន្រ្តីជលផលទាំងនោះមិនព្រម គឺនៅតែទាមទារ១លានរៀលដាច់ថ្លៃ។ ទីបំផុតទូកដឹកត្រីកំភ្លាញត្រូវបាននាំដល់ស្នាក់ ការសង្កាត់រដ្ឋបាលជលផលបាកាន ទើបម្ចាស់ត្រីស្វះស្វែងរកប្រាក់១លានរៀលបង់ ជូនពួកមន្រ្តីជលផលទាំងនោះ ហើយអាចនាំត្រីយកមកធ្វើប្រហុកបាន។
ប្រជានេសាទនៅស្រុកបាកាន ខេត្តពោធិ៍សាត់អះអាងថា ក្រុមការងារជលផល របស់លោក លឹម សុក្រឹត បង្កការក្តៅក្រហាយដល់ប្រជារាស្រ្តខ្លាំងណាស់។ រាល់ថ្ងៃ នៅលើផ្ទៃទឹកគាត់ធ្វើព្យុះធ្វើភ្លៀង ដោយជំរិតទារប្រាក់ពីក្រុមអ្នកនេសាទ ទារលុយរាប់ លានរៀលឆៅៗតែម្តង។ នៅតំបន់ដែលគ្រប់គ្រងដោយលោក លឹម សុក្រឹត មានបទ ល្មើស(ប)ជាច្រើន ប៉ុន្តែគេមិនដែលឃើញពួកជលផលទៅកាត់ខ្សែ(ប)នោះឡើយ។ បទ ល្មើសនេសាទនៅស្រុកបាកាន ស្ថិតក្នុងអតីតឡូត៍លេខ២ សុទ្ធតែខ្សែ(ប)ច្រើនស្អេកស្អះ ដែលពួកមន្រ្តីជលផល ពោលគឺលោក លឹម សុក្រឹត ជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ពីបទល្មើសទាំងនោះ។ គេមិនដឹងថាតើអាជ្ញាធរខេត្ត និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់មានពាក់ព័ន្ធក្នុង រឿងនេះ ជាមួយលោក លឹម សុក្រឹត កម្រិតណានោះទេ បានជាបណ្តោយឲ្យបុគ្គលម្នាក់ នេះធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តនៅលើតំបន់បឹងទន្លេសាបក្នុងស្រុកបាកាន៕