ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះបំផ្លាញស្រូវស្រែប្រមាណ៧ហិកតាមនៅស្រុកពញា​ក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​៖​ ស្រូវ​ប្រមាណ​៧ហិកតា​នៅស្រុកពញា​ក្រែកត្រូវខូចខាតដោយ​សារភ្លើងបានឆេះ​បំផ្លាញ​ ដែលមជ​្ឈ​ដ្ឋានទូទៅដាក់ការ​ សង្ស័យ​ថា​មានអ្នកលួចដុត​ឬបោះកន្ទុយ​ បារីដែលជក់ហើយ​ ។

ស្រូវ​ដែលឆេះខូចខាតស្ថិតនៅចំណុច​ ភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ​ ។

អាជ្ញា​ធរ​ស្រុកពញាក្រែកឲ្យដឹងថា​ នៅថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ មានករណី​ភ្លើង​ ឆេះស្រូវដែលមានទំហំប្រមាណ៧ហិកតា​ បន្ទាប់ពីទទួល​ដំណឹងអកុសលនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប្រជាការពារ រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានបានសហការជួយពន្លត់អគ្គិភយ័ឆាបឆេះស្រូវស្រែប្រជាពលរដ្ឋនៅចំណុចភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ដោយគ្រប់គ្រងស្ថានការណ៍បានមិនឲ្យឆេះរាលដាលបន្តទៀត។

សមត្ថកិច្ចបាន​សម្តែងការសោកស្តាយ​ ខណៈ​ស្រូវស្រែមានចំនួនប្រមាណ ៧ហិកតាបា​នការខូចខាតអស់ទាំងស្រុង​ ។ ចំពោះ​មូលហេតុ​សង្ស័យ​ថា​ មានអ្នកលួចដុត​ឬបោះកន្ទុយ​បារីដែលជក់ហើយ​ ៕​ វណ្ណៈ


ចែករំលែក៖