ព័ត៌មានទាន់ហេតុការណ៍៖

ពិធី​អបអរ​សាទរ ទិវាប្រមូលផលដំណាំអំពៅស្ករនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង​៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិត្រពាំងតាអីឃុំព្រៃតាអី ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មានពិធីអបអរសាទរទិវាប្រមូលផលដំណាំអំពៅស្ករប្រចាំឆ្នាំ ។

លោកកុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន​អំពៅស្ករ​បាន​រាយការណ៍​ថា នៅ​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន​ជា​ដៃគូ​ចុះ​កិច្ចសន្យា​អនុវត្ត​គម្រោង​មាន​១៦​ក្រុមហ៊ុន ​លើ​ផ្ទៃដី​ជាង​៦​ពាន់​ហិ​កតា ក្នុងស្រុក​រមាស​ហែក ស្រុក​រំដួល​ និង​ស្រុក​ស្វាយ​ទាប​ ដើម្បី​អភិវឌ្ឍន៍​លើ​ដំណាំ​កសិកម្ម​ និង​កសិឧស្សាហកម្ម​រួម​មាន​ដំណាំ​អំពៅស្ករ​, ដំឡូង​មី​, ឪឡឹក​, ល្ង​, ល្ពៅ និង​ស្រូវ​ ។ ​ដោយ​មានការ​ជួយ​ផ្តល់​ទុន​វិនិយោគ​ពី​រោងចក្រ​អំពៅស្ករ​ថា​ញ់​ថា​ញ់​កុង​TCS​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​ ។

លោក​កុយ សា​រ៉េ​ន បន្ត​ទៀ​ថា ក្រុមហ៊ុន​១៦​នោះ​មាន​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​ចំនួន​៥​ក្រុមហ៊ុន​ដោយឡែក​នៅ​ស្រុក​ស្វាយ​ទាប​មាន​០៣​ក្រុមហ៊ុន​ដាំ​ដំណាំ​អំពៅស្ករ​មាន​២,១៣០​ហិ​កតា ដំឡូង​មី ២៩៥​ហិ​កតា​ស្រូវ​២៩៥​ហិ​កតា​សរុប​២,៤២៥​ហិ​កតា​ ។ ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​ក្រុមហ៊ុន​មក​ធ្វើ​កិច្ចសន្យា​បន្ត​បាន​ថយ​ចុះ​នៅ​សល់​តែ​០៧​ក្រុមហ៊ុន​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​គឺ​ថយ​ចុះ​៩​ក្រុមហ៊ុន​ ។ ស្រុក​រមាស​ហែក​ក្រុមហ៊ុន​ឧស្សាហកម្ម​រមាស​ហែក​(​ក្រុមហ៊ុន​ខ្មែរ​)​ឆ្នាំ​២០១៨ ដាំ​ដំណាំ​លើ​ផ្ទៃដី​២៥០​ហិ​កតា ឆ្នាំ​២០១៩​នៅ​សល់​តែ​៩០​ហិ​កតា​ ។ ស្រុក​រំដួល ក្រុមហ៊ុន​ចំការ​អំពៅ​មិត្តភាព ៨៥០​ហិ​កតា​២០១៩​នេះ​ក៏​ថយ​ចុះ​ដែរ​ ។

លោក​កុយ សា​រ៉េ​ន បាន​អំពាវនាវ​ផង​ដែរ បន្ទាប់​ពី​ធី​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​នេះ​ និង​មានការ​ដាំ​ដុះ​ និង​ថែទាំ​បន្ត​ទៀត​ហើយ​ក្រុមហ៊ុន​ និង​មានការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ចាប់ពី​៤​ពាន់​ទៅ​៥​ពាន់​នាក់​ដើម្បី​កាប់​អំពៅ​ប្រមូល​ផល​ និង​ដាំ​ដុះ​ថែទាំ​បន្ត ហើយ​បើ​ប្រជា​កសិករ​មាន​ម៉ា​ស៊ី​កា​ចាប់​លើក​អំពៅ​ដាក់​រថយន្ត ឬ​ត្រាក់ទ័រ​ភ្ជួរ​ដី អាច​ជួល​ឲ្យ​ក្រុមហ៊ុន​យក​មក​ធ្វើការ​នៅ​ទី​នេះ​ ។

លោក​កុយ សា​រ៉េ​ន បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ថ្នាក់​ឃុំ​ស្រុក​ខេត្ត​មេត្តា​ជួយ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្ត​គម្រោង នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មានការ​រីក​ចំរើន​ជា​ពិសេស​សូម​ប្រជាពលរដ្ឋ​ជួយ​ការពារ​សត្វពាហនៈ​គោក្របី​កុំ​លែង​ឲ្យ​ចូល​ស៊ី​បំផ្លិចបំផ្លាញ​ផលដំណាំ​ត្រូវ​តែ​ចូលរួម​ថែទាំ​ទាំងអស់​គ្នា​ ។

ក្នុងឱកាសនោះ​លោក​ខាន់ សំ​បាន ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទមានប្រសាសន៍ថា កម្រិត​ជាតិ​ស្ករ​១០CCS​នៅ​ឆ្នាំ​២០១៩​នេះ អំពៅស្ករ​បាន​ធ្លាក់​ចុះ​តម្លៃ​ក្នុង​១​តោន​នៅ​ត្រឹមតែ​៣២​ដុល្លារ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៦-២០១៧ អំពៅស្ករ​ក្នុង​១​តោន​តម្លៃ​៤០​ដុល្លារ ហើយ​ការ​ធ្លាក់​ចុះ​តម្លៃ​នេះ​គឺ​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះជាសកលមិនពាក់ពន្ធ័នយោបាយនោះទេ ៕ យឹម សុថាន


ចែករំលែក៖