ព័ត៌មានទាន់ហេតុការណ៍៖

ឆេះអគារឈូកទិព្វជាន់ទី៧សម្លាប់ម្តាយកូន២នាក់

ចែករំលែក៖

ភ្នំពេញ​៖ ​គ្រោះអគ្គិភ័យមួយបានឆាបឆេះអគារឈូកទិព្វជាន់ទី៧​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្លូវលេខ២៣៤​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនៃអគារឈូកទិព្វជាន់ទី៧​ ដែលជាជាន់លើបង្អស់​សម្រាប់បុគ្គលិកស្នាក់នៅ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ។

សមត្ថកិច្ចបានបន្តថា​ ក្នុងហេតុការគ្រោះអគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្តចំនួន១៤គ្រឿង ទើបអាចគ្រប់គ្រងបាន ។

សមត្ថកិច្ចបានបញ្ជាក់ថា ទាក់ទងនៅគ្រោះអគ្គិភ័យខាងលើនេះបានសម្លាប់មនុស្សចំនួន២នាក់ម្តាយ និងកូន ។ ដោយឡែកមូលហេតុនៃការឆាបឆេះនេះនៅមិនទាន់ដឹងមូលហេតុនៅឡើយទេ ៕ សុខាសែនជ័យ​


ចែករំលែក៖