ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកបេតុងបុកម៉ូតូស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តក្រឡុកបេតុង និងម៉ូតូ បណ្តាលអោយស្ត្រីម្នាក់ភាគីខាងម៉ូតូត្រូវរថយន្តកិនពីលើស្លាប់នៅនឹងកន្លែង កាលពីម៉ោង4.00នាទីល្ងាចថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវសេតេ ស្ថិតនៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមរបាយការណ៍អង្កេតរបស់ នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្តក្រឡុកបេតុង ០១គ្រឿងម៉ាក SANY ពណ៌ ស ពាក់ស្លាក លេខព្រះសីហនុ 5A-0606 របស់ក្រុមហ៊ុន ហុងហ្វូ អ្នកបើកបរឈ្មោះ ខ្មៅ ភេទ ប្រុស ២៦ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅពីកើត ឆ្ពោះទៅ លិច លុះដល់ចំណុចខាងលើបានកៀរម៉ូតូ ០១គ្រឿងទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចូលក្រោមរថយន្ត កិនស្លាប់តែម្តង ។

ម៉ូតូ ម៉ាក TODAY ពណ៌ ឈាមជ្រូក គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ លិន ណាម ភេទ ស្រី អាយុ ៣៩ឆ្នាំ ទីលំនៅភូមិត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំណែករថយន្ត និងម៉ូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រណីនេះនគរបាលកំពុងចាត់វិធានការបន្តតាមច្បាប់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖