ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងជាអាងស្អីទេហ៊ានយក គ្រឿងចក្រមកកាយដីលក់គ្មាន ខ្លាចច្បាប់បន្តិចសោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រឿងចក្រមួយគ្រឿងកំពុង តែកាយយកអាចម៍ដីដាក់លើឡាន យីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរណ្តៅដីនះ ពុំទាន់បានសុំច្បាប់ដើម្បីស្នើធ្វើ អាជ្ញាប័ណ្ណនៅឡើយ ។ ការធ្វើអាជីវកម្មរណ្តៅយោងតាម ការណែនាំរបស់ក្រសួងរ៉ែ គឺមិនអនុញ្ញាតឲ្យធ្វើសកម្មភាព មុនពេលស្នើសុំអាជ្ញាបណ្ណនោះទេ ជាក់ស្តែងដូចជាករណីនេះជាដើម កាលណាធ្វើសកម្មភាពកាយយក អាចម៍ដីមុនពេលស្នើសុំនោះ ក្រសួងក៏ដូចជាខេត្តនឹងមិនចេញអាជ្ញាបណ្ណឲ្យឡើយ ។

រណ្តៅដីអត់ច្បាប់នេះ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពបានឲ្យដឹងថា ថៅកែគ្រឿងចក្រគឺជាអ្នកមកពី ភ្នំពេញបានទិញដីក្នុងទំហំជិត១០ ហិកតាក្នុងគោលបំណងកាយយកអាចម៍ដី ទៅលក់នៅភ្នំពេញតាម រយះឡានយីឌុបធំៗជាច្រើនគ្រឿង ។

ប្រភពបន្តថា បានជាថៅកែគ្រឿងចក្រហ៊ាន កាយដឹកយកអាចម៍ដីទៅលក់ គឺដោយសារតែក្រុមអ្នកគួកជេរដីធានាថា មិនបាច់សុំច្បាប់ ឬអាជ្ញាបណ្ណនោះទេ រឿងអាជ្ញាធរ និងជំនាញជាពិសេសខេត្តចាំគេដោះស្រាយឲ្យ ។ មិនតែប៉ុណ្ណោះក្រុមអ្នកគួកជេរ ថែមទាំងអួតប្រាប់ថៅកែគ្រឿង ចក្រថា គេគឺជាអ្នកមានអំណាចប្រចាំខេត្តកំពង់ស្ពឺ ដូច្នេះមិនចាំបាច់ខ្លាចនោះទេ ទោះអត់ច្បាប់ក៏ដោយចេះតែកាយទៅ បើខាងក្រសួងចុះមកគ្រាន់តែឲ្យថ្លៃសាំងត្រឡប់ទៅវិញគឺចប់ហើយ ។

បើតាមប្រជាពលរដ្ឋមួយរូបបាន និយាយមិនបញ្ចេញឈ្មោះថា “គាត់មានការបារម្ភជាខ្លាំងនៅពេលដែលគេមកកាយរណ្តៅដីដ៏ធំនៅក្បែរភូមិបែបនេះ” ។

មន្ត្រីក្រសួងរ៉ែមួយរូបបានប្រាប់ថា រណ្តៅដីដែលមានទំហំធំត្រូវឃ្លាត ឆ្ងាយពីភូមិយ៉ាងតិច៥០០ទៅ១០០០ម៉ែត្រ ។ រណ្តៅដីដែលអត់ច្បាប់នេះនៅ កៀកភូមិជាទីបំផុត ដែលជាក្តីកង្វល់យ៉ាងខ្លាំង សម្រាប់ពលរដ្ឋដែលរស់នៅតំបន់ ខាងលើ ។

ពលរដ្ឋជាច្រើនបានប្រាប់ថា ក្រុមអ្នកគួកជេរដែលរៀបដីលក់ ឲ្យថៅកែគ្រឿងចក្រនេះគេមាន អំណាចនេះ ប្រចាំតំបន់នេះ គ្មានអ្នកណាហ៊ានជាមួយឡើយ លើសពីនេះទៅទៀត ថៅកែគ្រឿងចក្រក៏ដូច្នោះដែរ គ្រាន់តែកក់លុយ សុំយកគ្រឿងចក្រមកកាយ បាត់ទៅហើយ ។

សូមរំលឹកថា កាលពីថ្មីៗកន្លងទៅនេះក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីណែនាំដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូចដែលរកសុីកាយយកអាចម៍ដីលក់មិនត្រូវធ្វើកម្មភាព មុន ទើបសុំច្បាប់ធ្វើអាជ្ញាប័ណ្ណជាក្រោយបានទេ បើសិនជារកឃើញថា ម្ចាស់អាជីវកម្មណាមួយប្រព្រឹត្ត បែបនេះ ទាំងខេត្ត និងក្រសួងនឹងមិនអនុញ្ញាត ឬចេញអាជ្ញាប័ណ្ណឲ្យឡើយ ។

មហាជនរង់ចាំមើលថាតើ អាជ្ញាធរខេត្តក៏ដូចក្រសួង នឹងចាត់វិធានការទប់ស្កាត់បែបណា ចំពោះការអួតអាងរបស់ក្រុម អ្នកគួកជេរដី ដែលហ៊ាននឹងអញអាងឲ្យថៅកែ គ្រឿងចក្រមកកាយយកអាចម៍ដីទៅលក់ទាំងបំពានច្បាប់បែបនេះ?៕ សេនាស័ក្តិ


ចែករំលែក៖