ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ និងក្មេងប្រុសម្នាក់ទៀតស្លាប់ដោយសារឆក់ខ្សែភ្លើងក្នុងពិធីកាតចំណងដៃមង្គលការ ដោយសារតែធ្វេសប្រហែស

ចែករំលែក៖

ខេត្តសៀមរាប៖ អាសូរ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ទៀត ខំជួយលើកដែកទីបសម្រាប់ចងឆាងមីក្រូក្នុងពិធីកាតចំណងដៃមង្គលការ ស្រាប់តែប៉ះនឹងខ្សែភ្លើងស្រាត បណ្ដាលឲ្យឆក់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាកទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះ ឈ្មោះហាយ យ៉ាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ធូ វណ្ណថង ភេទប្រុសអាយុ២៤ឆ្មាំ នៅភូមិឈូករ័ត្ន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប(របួសធ្ងន់) និងក្មេងប្រុសម្នាក់ទៀតឈ្មោះ យ៉ាង់ យត ភេទ ប្រុស ១៣ឆ្នាំ រស់នៅភូមិ គោកត្នោត ឃុំ ចម្លាស់ដៃ ស្រុកក្រឡាញ់ខេត្តសៀមរាប(ស្លាប់) ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដែលជនរងគ្រោះឈ្មោះទាំងពីរខាងលើ បានទៅដាក់ធុងបាស់ នៅក្នុងកម្មវិធីជប់លៀង កាត់ចំណងដៃអាពាហ៍ពិពាហ៍ កូនប្រុស លោកឈ្មោះ ហាយ យ៉ាត ជនរងគ្រោះទាំងពីរបានចាប់លើកដែកទីប ដែលចងឆាង មីក្រូ ស្រាប់តែទៅប៉ះ នឹងខ្សែភ្លើងស្រាត កម្ពស់ប្រហែល ៨ម៉ែត្រពីដី បណ្តាលឆក់ទាំងពីរនាក់តែម្ដង។

ក្រោយកើតហេតុរហេតុ ជនរងគ្រោះដែលរងរបួសឈ្មោះធូ វណ្ណថង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសំរាកព្យាបាលនៅគ្លីនិចឯកជនក្នុងស្រុកក្រឡាញ់ (ឈ្មោះកបផាសុក) ចំណែកសាកសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖