ខេត្តសៀមរាប ៖សមត្ថកិច្ចចុះអនុវត្តន៍ដីការបស់សាលាដំបូងខេត្តសៀមរាប ដឹកនាំដោយ លោក ឡុងសារ៉ាត ប្រធានអាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ១២ ធ្នូ ២០១៩ នៅចំណុចផ្ទះលក់ទូរស័ព្ទ ឈ្មោះ លាង ហៃ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង /ខេត្តសៀមរាប បានដកហូតរថយន្ត Luxus 470 ០១ គ្រឿង ពណ៌ខ្មៅ ស៊េរី 1998 ទៅរក្សាទុកនៅតុលាការខេត្តជាបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។
ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ដើមដែលអះអាងថា បានជួលរថយន្តនេះឲ្យគេ ហើយត្រូវគេយកមកលក់បន្ដ ។ សូមបញ្ជក់ផងដែរថា រថយន្តនេះមានម្ចាស់ពីរនាក់ ដោយម្ចាស់មុន និងម្ចាស់ក្រោយ អះអាងថា សុទ្ធតែមានឯកសារគ្រប់គ្រាន់ដូចៗគ្នា ៕ ប៊ុនរិទ្ធី