ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរឆ្លងដែនកាប់ឈើគ្រញូងប្រុសស្រី៣នាក់ រួចផុតទោស អាជ្ញាធរថៃយកមកប្រគល់ឲ្យកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ពលករខ្មែរប្រុស ស្រី ឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង ចំនួន៣នាក់ក្នុងទឹកដីថៃ ត្រូវបានអាជ្ញាធរថៃចាប់យកផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ នៅម៉ោង១៥និង២០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនមកប្រគល់ឲ្យកម្ពុជាវិញតាមច្រកទ្វាអន្តរជាតិជាំ ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ អាជ្ញាធរថៃបាន នបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន ០៣ នាក់មាន ស្រី ០២ នាក់ ប្រុសម្នាក់ ។ ទី១៖ឈ្មោះ ប៉ាត ពិន ភេទស្រី ២៥ឆ្នាំ ទី២៖ឈ្មោះ ភូក មំុ ភេទស្រី ៣០ឆ្នាំ ទី៣៖ឈ្មោះ រ៉ាំ គយ ភេទប្រុស ៣៩ឆ្នាំអ្នកទាំង ០៣ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ចាប់ខ្លួននៅថ្ងៃទី១៣ ខែ៥ ឆ្នាំ២០១៧ ពីបទឆ្លងដែនរកក្រញូង ចូលតាមច្រកទឹកជប់ ជាប់គុកនៅស្រុកខាន់តាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ ។

សមត្ថកិច្ចបានអប់រំរួចរាល់ និងឲ្យវិលត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន ៕ ប៉ែន នួន


ចែករំលែក៖