ព័ត៌មានទាន់ហេតុការណ៍៖

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ សន្ទុក ម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងព្រោះវិបត្តិផ្លូវចិត្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេជ្ជបណ្ឌិតលេបថ្នាំសម្លាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៤.០០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់វេលាម៉ោង១៩និង៥៤នាទីថ្ងៃខែឆ្នាំដដែល បានរកជនរងគ្រោះឃើញដេកស្លាប់នៅចំណុចក្រោយអគារព្យាបាលជំងឺទឹកនោមផ្អែម និងអេដស៍ក្នុងបរិវេណ នៃមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ជាវេជ្ជបណ្ឌិតបំរើការនៅក្នុងមន្ទីរពេទ្យខាងលើ ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេត ជនរងគ្រោះបានមកយាមនៅមន្ទីរពេទ្យដូចសព្វមួយដង រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង១៣ជាង ម្ដាយបង្កើតជនរងគ្រោះបានទូរស័ព្ទមកឈ្មោះ ខឹម ឬទ្ធាវី ត្រូវជា ប្អូន បានសួររកជនរងគ្រោះ មិន ឃើញទៅហូបបាយ (គាត់ឆ្លើយថា មិនបានឃើញដែរ) បន្ទាប់មកម្ដាយ-ឪពុក ជនរងគ្រោះបាន មកដល់មន្ទីរពេទ្យហើយនាំគ្នាដើររកទើបឃើញសាកសពជនរងគ្រោះ ដេកស្លាប់នៅក្រោយអគារមន្ទីរពេទ្យ ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញនគរបាលស្រុក និងបច្ចេកទេសនគរបាលខេត្ត សហការជា១គ្រូពេទ្យកោសល្យវិច័យខេត្តលោកវេជ្ជ.ទី ធីរ៉ាវុធ និងគ្រូពេទ្យបង្អែកត្រពាំងស្វាយ ដើម្បីពិនិត្យកន្លែងកើតហេតុ និងសាកសព ។

ការពិនិត្យកន្លែងកើតហេតុនៅក្បែរសាកសពមានបន្សល់សំបកកំប៉ុងជ័រ ថ្នាំប្រភេទ Amitripfyline cHI 10mg/1=100គ្រាប់ និងមានសំបកដបអូឈិក១ សំបកសេរាំង១០c=១ ព្រមទាំងស្រោមគ្មានម្ជុល១ ។ _

ការស៊ឺបអង្កេតតាមការបំភ្លឺពីសាក្សី និងពិនិត្យកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានដើរមកទិញទឹកអូឈិ (Olshi)១ដបនៅកន្លែងផ្ញើកង់ខាងមុខមន្ទីរពេទ្យនៅម៉ោង៦និង៥៣នាទីថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១៩ចាប់ពីពេល នោះរហូតដល់ថ្ងៃ១០ ខែធ្នូ ឆ្នាំ ២០១៩ម៉ោងជិត8យប់.ទើបរកឃើញជនរងគ្រោះដេកស្លាប់នៅខាងក្រោយអគារផ្នែកទឹកនោមផ្អែម និងអេដស៍ក្នុងបរិវេណមន្ទីរពេទ្យ ។

យោងតាមការបំភ្លឺពីគ្រូពេទ្យ លេង តាំងលាង បានបញ្ជាក់ថា ម្តាយក្មេកសពបានសុំចូលរកក្នុងបន្ទប់ ហើយបានឃើញសំបុត្រ១ច្បាប់ទុកក្នុងស៊ីម៉ីលើតុ ដែលសរសេរដោយមានឈ្មោះជនរងគ្រោះ និងចុះហត្ថលេខា (ជាបណ្តាំ) ។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយអត្តឃាត រួចបានប្រគល់សាកសពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖