ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបោះពួយលឿនដូចហោះជ្រុលបុកក្លោងទ្វារវត្តទួលខ្សាច់របួសធ្ងន់ស្រាល៣នាក់ 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនជន៣នាក់បានរងរបួសរដូករណែលពេញផ្លូវ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនហើយបានជ្រុលទៅបុកនិងក្លោងទ្វារវត្តទួលខ្សាច់ ពេញទំហឹងខ្ទាតចេញពីម៉ូតូពេញផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីព្រឹកថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចវត្តទួលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃ បាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហតុ គេឃើញយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអិច ពាក់ស្លាកលេខបន្ទាយមានជ័យ ១S -៦៩២៥ បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូងបត់ទៅទិសខាកើត ដើម្បីចូលតាមផ្លូវក្លោងទ្វារវត្តទួលខ្សាច់ នៅពេលមកដល់ចំណុចកើតហេតុ ដោយសារតែម៉ូតូបើកលឿនផងនោះ មិនអាចបត់បានក៍ជ្រុលទៅបុកក្លោងទ្វារវត្តទួលខ្សាច់ពេញមួយទំហឹង បណ្តាលអោយយុវជនទាំង៣នាក់រងរបួសរដូករណែលពេញផ្លូវតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រូវបានដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ។ ជនរងគ្រោះទាំងបីនាក់នេះមិនត្រូវបានគេស្គាលអត្តសញ្ញាណនោះទេ គ្រាន់តែគេស្គាល់ម្នាក់រស់នៅស្រុកកំពង់ត្រឡាច និង ២នាក់ទៀតរស់នៅក្រុងកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖