ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក្រោម អធិបតីលោកឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី១១ ខែធ្នូ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែងមានរៀបចំពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ក្រោមវត្តមាន លោកឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត .លោកស៊ី សួន អភិបាលរងខេត្ត ។

យោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ៤៦៩ គជប សសរ បានសម្រេចស្ដីពីការតែងតាំង លោក ហង់ កុង ឡើងប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និង លោក កែវ វណ្ណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដែលត្រូវចូលជំនួស លោក ពុយ ចាន់ថាឡាក់ទៅជាជំនួយការ គជប មានឋានៈស្មើអនុប្រធាននាយកដ្ឋាន វិញ។

មានប្រសាសន៍សំណេះ សំណាលនៅក្នុងឱកាសនោះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ការផ្លាស់ប្ដូរនិងផ្ទេរភារកិច្ច នាឱកាសនេះ ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទ ពិសោធន៍ ក្នុងការដឹកនាំ ក្នុងគោលដៅរួមធ្វើយ៉ាងណា ឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតអនុវត្តនូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលការណ៍ណែនាំរបស់ គ.ជ.ប ដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធភាពខ្ពស់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីកំណែ ទម្រង់ការបោះឆ្នោត ក្រោមការដឹកនាំ ប្រកបដោយភាពត្រឹមត្រូវរបស់ គ.ជ.ប និង ដើម្បីពង្រឹងការដឹកនាំ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព ក្នុងការបំពេញ ភារកិច្ចនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។

ព្រមទាំង លុប បំបាត់ រាល់បាតុភាពអសកម្មទាំងឡាយដែលកើតមាន ហើយពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងលេខាធិការដ្ឋាន ឱ្យបានល្អ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយអជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ផ្សេងៗទាំងអស់នៅក្នុងខេត្ត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

លោកបានបន្តថា សូមឱ្យលោកប្រធានដែលទើបតែងតាំងថ្មី ត្រូវបង្កើនសមត្ថភាពជំនាញ ដល់មន្រ្តីក្រោមឱវាទឱ្យយល់ច្បាស់ ពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ ការ ចុះឈ្មោះបោះឆ្នោត និងសម្រាប់ការបោះឆ្នោត បំប៉នសមត្ថភាពជំនាញបច្ចេកទេស និងគ្រប់គ្រងការ- ងាររដ្ឋបាលដល់មន្រ្តីក្នុងលេខាធិការដ្ឋាន និងបន្តបំពាក់បំប៉នស្មារតី ការទទួលខុសត្រូវខ្ពស់ក្នុង ការងារដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់នៅក្នុងខេត្តស្ទឹងត្រែងទាំងមូល ៕ មាស សុផាត


ចែករំលែក៖