ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់ប្រើកាំបិតខ្វែវ​ និងចំពាមកៅស៊ូ ធ្វើជាអាវុធប្លន់យកម៉ូតូសិស្សសាលាម្នាក់បានដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​៖ យុវជន​ជា​សិស្សសាលា​ម្នាក់ ត្រូវបានជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់បានធ្វើ​សកម្មភាព ប្លន់ ម៉ូតូ​បានសម្រេច ហើយ បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ​កាលពីថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​ ស្ថិតនៅ ចំណុច​ស្ពាន​អូរ​ជីក ក្នុងភូមិ​ទួលប្រាសាទ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​ឲ្យដឹងថា៖ ជនរងគ្រោះ​

ឈ្មោះ ហេង ណារឿង ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១M ៤៩១៥

​ដោយ ជិះ​ចេញពីផ្ទះ​ទៅ​សាលារៀន ​។​ លុះដល់​ចំណុចកើតហេតុ​ខាងលើ មាន​ជនសង្ស័យ​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ ដោយ​ម្នាក់​មាន​កាន់​កំបិត​ខ្វែវ​ និង​ម្នាក់ទៀត​កាន់​ចំ​ពាម​កៅស៊ូ​ចេញពី​ក្នុងព្រៃ​មក​ស្កាត់ផ្លូវ ដោយ​ម្នា​ក់បាន​យក​កាំបិត​ខ្វែវ​មក​គំរាម​យក​ម៉ូតូ ហើយ​បង្ខំ​ឲ្យ​ជនរងគ្រោះ​ចុះ​ចេញពី​ម៉ូតូ​រួចហើយ​ជនសង្ស័យ​ទាំងពីរ​នាក់ ក៏បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​គេចខ្លួនបាត់​ស្រមោល​តែម្តង​ ។​

សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​កើតហេតុ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ចុះ​​ស្រាវជ្រាវ រក​ជនសង្ស័យ​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ​៕ ប៉ែន នួន


ចែករំលែក៖